សកម្មភាពសមាជិក សមាជិកានៃកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ ចូលរួមពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦
ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ សមាជិក សមាជិកានៃកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីសុខភាពកុមារ» ដែលបានប្រារព្ធធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នារសៀលម៉ោង ៣:០០ នាទី ថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៦។
ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីអប់រំ គ្រូបង្រៀន អាណាព្យាបាល សិស្សានុសិស្ស និងមហាជនមកពីបណ្តារាជធានី-ខេត្តទូទាំងប្រទេស ក្នុងបរិយាកាសសប្បាយរីករាយ អធិកអធម និងពោរពេញដោយសាមគ្គីភាព។
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពកុមារ បណ្តុះស្មារតីមិត្តភាព សាមគ្គីភាព និងជំរុញការចូលរួមលេងកីឡាក្នុងចំណោមសិស្សានុសិស្ស។ ជាពិសេស ក៏ជាឱកាសសម្រាប់កុមារបង្ហាញសមត្ថភាព ទេពកោសល្យ និងស្មារតីប្រកួតប្រជែងដោយសុចរិតភាព តាមរយៈវិញ្ញាសាកីឡាជាច្រើន ដូចជា បាល់ទាត់ បាល់ទះ អត្តពលកម្ម និងកីឡាប្រពៃណីផ្សេងៗ។
ក្នុងឱកាសនេះផងដែរ ក្រុមការងារយុវជនកម្ពុជា ស.ស.យ.ក លេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមប្រចាំបញ្ជា និងក្រុមទី១ រហូតដល់ក្រុមទី២០ នៃ ស.ស.យ.ក រាជធានីភ្នំពេញ បានចូលរួមគាំទ្រយ៉ាងសកម្ម ដើម្បីរួមចំណែកលើកទឹកចិត្តដល់សិស្សានុសិស្ស និងលើកស្ទួយវិស័យកីឡាកុមារនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន។
«កីឡា នាំមកនូវសុខភាព មិត្តភាព និងអនាគតភ្លឺស្វាងសម្រាប់កុមារ»។
ដោយ៖ លោក ហុក វិបុល
📞 097 421 6661
https://www.facebook.com/share/p/1CzCP8vzTD/
#កអក #សសយករាជធានីភ្នំពេញ #សសយក

