ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរពិនិត្យទីតាំងសង្ស័យមានសកម្មភាពល្បែងស៊ីសងឡូតូ នៅសង្កាត់វត្តភ្នំ
ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនបានស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងស្រាវជ្រាវទីតាំងមួយកន្លែងដែលបើកអាជីវកម្មលក់កាហ្វេ ស្ថិតនៅតំបន់មាត់ទន្លេ កែងផ្លូវលេខ១០០ សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីមានការសង្ស័យថា អាចមានសកម្មភាពលេងល្បែងស៊ីសងប្រភេទឡូតូកើតឡើងនៅទីតាំងខាងលើ។
តាមការលើកឡើងពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានឱ្យដឹងថា ទីតាំងនេះតែងតែមានមនុស្សចេញចូលជាញឹកញាប់ ដែលធ្វើឱ្យមានការសង្ស័យថា អាចពាក់ព័ន្ធនឹងសកម្មភាពល្បែងស៊ីសងខុសច្បាប់។ ប្រជាពលរដ្ឋបានសម្តែងក្តីបារម្ភថា ប្រសិនបើមានសកម្មភាពបែបនេះពិតប្រាកដ វាអាចបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។
ទោះជាយ៉ាងណា ការលើកឡើងខាងលើគ្រាន់តែជាព័ត៌មាន និងការសង្ស័យពីប្រជាពលរដ្ឋប៉ុណ្ណោះ ហើយមិនទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធនៅឡើយទេ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យ ស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មានជាក់ស្តែង ដើម្បីបញ្ជាក់ការពិត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ ប្រសិនបើរកឃើញថាមានការប្រព្រឹត្តល្មើសដូចការលើកឡើងខាងលើពិតប្រាកដមែន។
ប្រភពព័ត៌មាន៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ទូរស័ព្ទផ្តល់ព័ត៌មាន៖ 071 799 6662

