សេចក្តីថ្លែងអំណរគុណ និងអបអរសាទរ
យើងខ្ញុំសូមសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចាត់តាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិថ្មទោង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ សូមអបអរសាទរចំពោះ៖
លោក ចាន់ កែវមុន្នី ប្រធាន
លោក ជា វិនឡុង អនុប្រធាន
លោក ហុក វិបុល អនុប្រធាន
លោក ឈាង សមាជិក
លោក យឹម វណ្ណារ៉ា សមាជិក
ការចាត់តាំងនេះ គឺជាការបង្ហាញពីការជឿទុកចិត្ត និងផ្តល់តួនាទីដ៏មានសារៈសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារទាំងអស់ សូមទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជោគជ័យគ្រប់ភារកិច្ច ក្នុងការបំពេញតួនាទីដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងការអភិវឌ្ឍភូមិ-ឃុំ ប្រកបដោយប្រសិទ្ធភាព និងទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។
សូមអបអរសាទរយ៉ាងកក់ក្តៅ និងជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះក្រុមការងារទាំងអស់។ 🎉🙏🇰🇭

