សូមគោរពជូន លោកអធិការនគរបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ លោក ទៀ ចាន់សា ប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរពិនិត្យទីតាំងសង្ស័យបើកល្បែងហ្គេមខុសច្បាប់ នៅសង្កាត់ស្រះចក

សូមគោរពជូន លោកអធិការនគរបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ លោក ទៀ ចាន់សា
ប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរពិនិត្យទីតាំងសង្ស័យបើកល្បែងហ្គេមខុសច្បាប់ នៅសង្កាត់ស្រះចក
ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនបានស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ សូមមេត្តាចុះពិនិត្យ និងស្រាវជ្រាវទីតាំងមួយកន្លែង ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទល់មុខមន្ទីរពេទ្យគន្ធបុប្ផា ក្បែរគ្លីនិកពេទ្យ និងតំបន់វត្តភ្នំ បន្ទាប់ពីមានការសង្ស័យថា អាចមានសកម្មភាពពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋ ទីតាំងខាងលើត្រូវបានសង្ស័យថា បានដំណើរការអស់រយៈពេលមួយរយៈមកហើយ ប៉ុន្តែមិនទាន់ឃើញមានការចុះត្រួតពិនិត្យ ឬចាត់វិធានការពីស្ថាប័នមានសមត្ថកិច្ចនៅឡើយ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការព្រួយបារម្ភអំពីសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
ប្រជាពលរដ្ឋបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ សូមមេត្តាចុះពិនិត្យ និងស្រាវជ្រាវជាក់ស្តែង ដើម្បីបញ្ជាក់ការពិត។ ក្នុងករណីរកឃើញថាមានសកម្មភាពល្មើសច្បាប់ពិតប្រាកដ សូមចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង និងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចនឹងយកចិត្តទុកដាក់លើករណីនេះ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា ការលើកឡើងខាងលើ គឺផ្អែកលើការសង្ស័យ និងសំណូមពររបស់ប្រជាពលរដ្ឋប៉ុណ្ណោះ ខណៈការពិតយ៉ាងណានោះ ត្រូវរង់ចាំការចុះពិនិត្យ ស្រាវជ្រាវ និងបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ចជាមុនសិន។
ដោយ៖ 097 421 6661

Leave a Reply

Your email address will not be published. Required fields are marked *