កងរាជអាវុធហត្ថខេត្តសៀមរាប បង្កើតកម្មវិធីហាត់កីឡាបែប “Functional Training” ជាមួយប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខភាព និងពង្រឹងទំនាក់ទំនងសហគមន៍

កងរាជអាវុធហត្ថខេត្តសៀមរាប បង្កើតកម្មវិធីហាត់កីឡាបែប “Functional Training” ជាមួយប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខភាព និងពង្រឹងទំនាក់ទំនងសហគមន៍


ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប រួមជាមួយក្រុមការងារ បានផ្តួចផ្តើមរៀបចំកម្មវិធីហាត់កីឡាបែប “Functional Training” ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់លើសុខភាព ការពង្រឹងកាយសម្បទា និងបង្កើនភាពស្និទ្ធស្នាលរវាងកម្លាំងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ។
កម្មវិធីនេះត្រូវបានរៀបចំឡើងជាប្រចាំរៀងរាល់ល្ងាចថ្ងៃចន្ទ នៅ សួនព្រះរាជដំណាក់ ស្ថិតក្នុង ក្រុងសៀមរាប នៃ ខេត្តសៀមរាប ដោយផ្តល់ឱកាសឱ្យប្រជាពលរដ្ឋគ្រប់វ័យអាចចូលរួមហាត់ប្រាណ និងទទួលបានការចែករំលែកបទពិសោធន៍ ព្រមទាំងវិធីសាស្ត្រហាត់កីឡាប្រកបដោយប្រសិទ្ធភាពពីក្រុមការងារជំនាញ។
ជាមួយគ្នានេះ កងរាជអាវុធហត្ថខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមកម្មវិធីនេះឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកថែរក្សាសុខភាព បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ ព្រមទាំងលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតឱ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាជនគ្រប់រូប។
«ហាត់ប្រាណជាប្រចាំ ដើម្បីសុខភាពល្អ ជីវិតរីករាយ និងសហគមន៍រឹងមាំ»។ដោយ ហុក វិបុល 0974216661

Leave a Reply

Your email address will not be published. Required fields are marked *