ប្រជាពលរដ្ឋស្នើអាជ្ញាធរចុះពិនិត្យទីតាំងសង្ស័យបើកល្បែងហ្គេមខុសច្បាប់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ
ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនបានស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ឱ្យចុះពិនិត្យ និងស្រាវជ្រាវទីតាំងមួយកន្លែង ដែលស្ថិតនៅផ្ទះលេខ 3B ផ្លូវលេខ 84 តំបន់ផ្លូវចំការកៅស៊ូ ចំណុចដើមទឹកដោះ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីមានការសង្ស័យថា អាចមានសកម្មភាពពាក់ព័ន្ធនឹងល្បែងហ្គេមខុសច្បាប់។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋ ទីតាំងខាងលើត្រូវបានគេសង្ស័យថា បានដំណើរការអស់រយៈពេលមួយរយៈមកហើយ ប៉ុន្តែមិនទាន់ឃើញមានការចុះត្រួតពិនិត្យ ឬចាត់វិធានការពីស្ថាប័នមានសមត្ថកិច្ចនៅឡើយ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានបង្ហាញក្តីព្រួយបារម្ភអំពីសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈ។
ជុំវិញករណីនេះ ប្រជាពលរដ្ឋបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវ និងពិនិត្យជាក់ស្តែង ដើម្បីបញ្ជាក់ការពិត។ ក្នុងករណីរកឃើញថា មានសកម្មភាពល្មើសច្បាប់ពិតប្រាកដ សូមចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
អង្គភាពសារព័ត៌មានរង់ចាំទទួលការបកស្រាយ ឬការបំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន និងការផ្ទៀងផ្ទាត់ព័ត៌មាន។
ដោយ៖ អង្គភាពសារព័ត៌មាន ពន្លឺព្រះធម៌
ទូរស័ព្ទ៖ 097 421 6661
