ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន គោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលបានស្លាប់ បាត់បង់ជីវិតក្នុងសម័យសង្គ្រាមក្នុងចន្លោះឆ្នាំ១៩៧០-ឆ្នាំ១៩៧៥
ភ្នំពេញ÷ចំពេលឪកាសប្រារពខួបទិវាសេរីភាពអ្នកសារព័ត៌មានពិភពលោក លើកទី៣៣ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំមន្ត្រីក្រោមឪវាទ និងអ្នកសារព័ត៌មាន ដើម្បីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធរម្លឹកដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់បង់ជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅស្រូបអនុស្សាវរីយ៍សួនច្បារមុខស្ថានទូតបារាំង។
បន្ទាប់មកគណៈប្រតិភូក៏បាននិមន្តព្រះសង្ឃសូត្រមន្តប័ង្សុកូលនៅទីតាំងសួនច្បារជ័យមង្គលព័ត៌មាន នៃក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ធលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គនាយករង, ប្រធាននាយកដ្ឋាន, ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកសារព័ត៌មានសរុបប្រមាណជាង ១០០នាក់ ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលបានស្លាប់ និងបាត់បង់ជីវិត៕



















