លោកជំទាវបណ្ឌិត បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើស Online Scams និងត្រៀមផែនការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(ប៉ៃលិន)៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងពិភាក្សា និងដាក់ចេញផែនការអនុវត្តបន្ត។
ក្នុងកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានជំរុញឲ្យមានការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមសហការក្នុងការទប់ស្កាត់។ ជាមួយគ្នានេះ ក៏បានដាក់ចេញផែនការរៀបចំការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តតាមតំបន់ទេសចរណ៍នានា ក្នុងខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បានណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តបង្កើនការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព»។
ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមកម្លាំងឲ្យមានភាពរួសរាន់ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដោយរៀបចំកម្លាំងចុះល្បាតតាមតំបន់កម្សាន្ត និងទីវត្តអារាមនានា។ ទន្ទឹមនឹងនេះ តាមបណ្តាអធិការដ្ឋាននគរបាល និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ ត្រូវមានមន្ត្រីប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អភិបាលខេត្ត ក៏បានលើកឡើងអំពីការរីកចម្រើននៃប្រទេសជាតិលើគ្រប់វិស័យ ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ សមិទ្ធផលទាំងនេះ កើតចេញពីគោលនយោបាយ «ឈ្នះ-ឈ្នះ» ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គម។
ជាទីបញ្ចប់ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសក្នុងការបង្ការ និងបង្ក្រាបបទល្មើស Online Scams ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយសមធម៌ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។