លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ប៉ៃលិន:លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ស្តីពីការផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ឋ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប។
កម្មវិធីបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ Zoom ពីទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ទាំង ២៥ ទូទាំងប្រទេសផងដែរ។
កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ការ​បទល្មើសឆបោកតាមបណ្តាញឌីជីថល។
ដោយ៖ អ៊ុក ទូច

Leave a Reply

Your email address will not be published. Required fields are marked *