ប្រជាពលរដ្ឋខេត្តប៉ៃលិនព្រួយបារម្ភខ្លាំង ខណៈថ្លៃអគ្គិសនីកើនឡើងខុសប្រក្រតី

«នៅពេលជួបការលំបាក សូមកុំភ្លេចជួយគ្នា ដោយចិត្តស្មោះ»
«សង្គមល្អ កើតពីការចែករំលែក និងការជួយគ្នា នៅពេលមានការខ្វះខាត»
ប្រជាពលរដ្ឋខេត្តប៉ៃលិនព្រួយបារម្ភខ្លាំង ខណៈថ្លៃអគ្គិសនីកើនឡើងខុសប្រក្រតី
ប៉ៃលិន៖ នៅរសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី៨រោច ខែចេត្រ ឆ្នាំម្សាញ់ ពុទ្ធសករាជ ២៥៦៩ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ជាពិសេសនៅក្រុងប៉ៃលិន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាតម្លៃសេវាអគ្គិសនី ដែលកំពុងកើនឡើងខុសប្រក្រតីក្នុងរយៈពេលចុងក្រោយនេះ។
តាមប្រភពព័ត៌មាន បញ្ហានេះត្រូវបានសន្និដ្ឋានថា អាចពាក់ព័ន្ធនឹងសាខាក្រុមហ៊ុន អ៊ឹម.អស្ប.ភី ឌីវ៉លឡបមិន កូ អិលធីឌី ដែលមានទីតាំងនៅភូមិផ្សារព្រំ និងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រជាពលរដ្ឋបានបញ្ជាក់ថា កាលពីមុន ការចំណាយថ្លៃអគ្គិសនីប្រចាំខែ ស្ថិតនៅចន្លោះប្រមាណពី ២០,០០០ រៀល ដល់ ១,០០០,០០០ រៀល ប៉ុន្តែបច្ចុប្បន្ន បានកើនឡើងដល់ប្រមាណពី ៤០,០០០ រៀល ដល់ ២,០០០,០០០ រៀល ដែលជាការកើនឡើងគួរឲ្យកត់សម្គាល់ និងក្លាយជាបន្ទុកធ្ងន់លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។
ក្នុងស្ថានភាពនេះ ស្មារតីនៃការជួយគ្នា ការចែករំលែក និងការយកចិត្តទុកដាក់រវាងគ្នា កាន់តែមានសារៈសំខាន់ ដើម្បីរួមគ្នាឆ្លងកាត់បញ្ហាប្រឈម និងការលំបាកដែលកំពុងកើតមានក្នុងសង្គម។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសអភិបាលស្រុក និងអភិបាលក្រុង សូមចូលរួមពិនិត្យ និងស្រាវជ្រាវជាក់ស្តែង ព្រមទាំងសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ដើម្បីស្វែងរកដំណោះស្រាយសមស្រប ធានាឲ្យមានតម្លាភាព និងយុត្តិធម៌ក្នុងការកំណត់ថ្លៃសេវា សម្រាប់ប្រជាពលរដ្ឋទូទៅ។
ដោយ៖ 0974216661

Leave a Reply

Your email address will not be published. Required fields are marked *