ស្ត្រីម្នាក់ដាក់ពាក្យបណ្តឹង ស្មៀនឃុំម្នាក់នៅស្រុកសំរោង ខេត្តតាកែវ ពាក់ព័ន្ធការលួងលោមផ្លូវភេទ

ស្ត្រីម្នាក់ដាក់ពាក្យបណ្តឹង ស្មៀនឃុំម្នាក់នៅស្រុកសំរោង ខេត្តតាកែវ ពាក់ព័ន្ធការលួងលោមផ្លូវភេទ


(ខេត្តតាកែវ)៖ ប្រជាពលរដ្ឋក្នុងខេត្តតាកែវ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះករណីចោទប្រកាន់ថ្មីមួយ ពាក់ព័ន្ធមន្ត្រីមូលដ្ឋាន បន្ទាប់ពីស្ត្រីម្នាក់បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច អះអាងថា ត្រូវបានស្មៀនឃុំម្នាក់ លួងលោម និងបំពានសីលធម៌តាមបណ្ដាញសង្គម។
យោងតាមការអះអាងពីភាគីស្ត្រីរងគ្រោះ បានឲ្យដឹងថា លោក ណុប សុភក្រ័ ដែលត្រូវបានគេស្គាល់ថាជាស្មៀនឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ បានធ្វើការទំនាក់ទំនងតាមកម្មវិធី Telegram មកកាន់នាង ដែលជាប្រពន្ធមិត្តភក្តិរបស់ខ្លួន ដោយមានការលួងលោមស្នើសុំរួមភេទ ជាថ្នូរប្រាក់ក្នុងម្តងមួយចំនួន ៤០ ដុល្លារ។
តាមការបញ្ជាក់ពីស្ត្រីរងគ្រោះបន្តទៀត បានអះអាងថា ទោះបីមិនទាន់មានការជួបគ្នាក៏ដោយ ភាគីបុរសបានផ្ទេរប្រាក់ចំនួន ២០០ ដុល្លារ មកកាន់នាងជាមុន។ ដោយចាត់ទុកថា ជាទង្វើមិនសមរម្យ និងប៉ះពាល់ដល់កិត្តិយស ស្ត្រីរងគ្រោះបានយកសារ Telegram ទាំងនោះទៅជម្រាបជូនភរិយារបស់លោកស្មៀន ដើម្បីឲ្យបានដឹងឮ ប៉ុន្តែមិនទទួលបានការឆ្លើយតប ឬដោះស្រាយជាក់លាក់ឡើយ គ្រាន់តែមានការស្នើឲ្យបង្វិលប្រាក់វិញ។
ស្ត្រីរងគ្រោះបានបញ្ជាក់ថា ដោយមិនអាចទទួលយកទង្វើបែបនេះបាន នាងបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ហើយសមត្ថកិច្ចបានកោះហៅភាគីពាក់ព័ន្ធជាច្រើនលើក ប៉ុន្តែតាមការអះអាង លោកស្មៀនមិនបានចូលខ្លួនបំភ្លឺឡើយ។
បន្តមក ស្ត្រីរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងបន្ថែមទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីស្នើសុំឲ្យមានការស៊ើបអង្កេត និងចាត់ការតាមនីតិវិធីច្បាប់ ដោយសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ និងការការពារតាមច្បាប់។
បច្ចុប្បន្ន សំណុំរឿងខាងលើ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កំពុងចាត់ការតាមនីតិវិធីច្បាប់។0974216661

Leave a Reply

Your email address will not be published. Required fields are marked *