អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចស្រុកបរកែវ បណ្តោយឲ្យទីតាំងបទល្មើសល្បែងជល់មាន់ និងអាប៉ោង ហើយយូគី ខុសច្បាប់ ត្រង់ចំណុច ចំការកៅស៊ូ មួយកន្លែង បើកលេងយ៉ាងគគ្រឹកគគ្រេង
ខេត្តរតនគិរី ÷ ប្រជាពលរដ្ឋស់នីក្នុងមូលដ្ឋានបានរាយការណ៍ឲ្យដឹងថា! ទីតាំងល្បែងជល់មាន់ និងអាប៉ោង ហើយយូគី ខុសច្បាប់ ជាប់ព្រំប្រទល់ ស្រុកអូរជុំ និងស្រុកបរកែវ ត្រង់ចំណុច ចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិថ្មី ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី បើកលេងយ៉ាងគគ្រឹកគគ្រេង ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មួយកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង មើលទៅ បានជា.អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកបរកែវ មិនហ៊ានបង្ក្រាប!
ជាក់ស្តែងនៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦.នេះ ទីតាំងល្បែងសុីសងខុសច្បាប់ជាច្រើន ប្រភេទ ដូចជា(ជល់មាន់ និងអាប៉ោង ហើយយូគី ជាដើម)ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការឲ្យក្រុមញៀនល្បែងទៅលេងយ៉ាងគគ្រឹកគគ្រេង នាំគ្នាភ្នាល់ចាក់លុយចាញ់ឈ្នះ រាប់លាន.រៀល ដល់ រាប់ពាន់.ដុល្លារ ឯងណោះ ក្នុងការភ្នាល់មាន់ មួយគូៗ រីឯអាប៉ោង និងយូគី ពួកគេចាក់លុយធំៗដូចគ្នា ហើយស្រេក ហ៊ោ កញ្ជ្រៀវ យ៉ាងទ្រហឹង អឺងកង បង្កការភ្ញាក់ផ្អើល ប្រជាពលរដ្ឋរស់នៅតំបន់នោះ មានការភ័យខ្លាច ជាខ្លាំង រីឯ.អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកបរកែវ គ្មានការទប់ស្កាត់ និងបង្ក្រាប! ទុកឲ្យបទល្មើសល្បែងស៊ីសងុសច្បាប់ បើកលេងអនាធិបតេយ្យ។
ក្តីកង្វល់ ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។
ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោក អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី។
និងលោក សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី។
ជាពិសេស លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ជួយចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ និងអាប៉ោង ហើយយូគីខុសច្បាប់ មួយកន្លែង ជាប់ព្រំប្រទល់ ស្រុកអូរជុំ និងស្រុកបរកែវ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕

