ឃ្លាំងស្តុកទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់រាប់រយទីតាំងនៅក្នុងក្រុងភ្នំពេញ សុទ្ធតែនៅក្នុងដៃលោកប្រធានគយចល័តដ៏ល្បីឈ្មោះរូបនេះរួចទៅហើយនាពេលបច្ចុប្បន្ន ប៉ុន្តែចំពោះវិធានការបង្ក្រាបដើម្បីប្រមូលពន្ធចូលរដ្ឋវិញហាក់ស្ងៀមស្ងាត់

ឃ្លាំងស្តុកទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់រាប់រយទីតាំងនៅក្នុងក្រុងភ្នំពេញ សុទ្ធតែនៅក្នុងដៃលោកប្រធានគយចល័តដ៏ល្បីឈ្មោះរូបនេះរួចទៅហើយនាពេលបច្ចុប្បន្ន ប៉ុន្តែចំពោះវិធានការបង្ក្រាបដើម្បីប្រមូលពន្ធចូលរដ្ឋវិញហាក់ស្ងៀមស្ងាត់

ទំនិញគេចពន្ធជាច្រើនសន្ធឹកសន្ធាប់ ស្ទើរគ្រប់ឃ្លាំង ហើយកាលណោះមិនដឹងថាបានចំណូលពន្ធចូលរដ្ឋប៉ុន្មាននោះទេ?(របៀបគោះទឹកបង្អើលត្រី)។ ប៉ុន្តែបច្ចុប្បន្នឃ្លាំងស្តុកទំនិញទាំងនោះនៅតែអាចបន្តបង្ហូរទំនិញគេចពន្ធដែលរដ្ឋហាមឃាត់ចូលឃ្លាំងដូចមុន និងកាន់តែច្រើនជាងមុនទៀតផង ហើយបន្តចែកចាយនៅទូទាំងប្រទេស តាមផ្សារ តាមដេប៉ូនានា តាមកាសុីណូនៅជាយដែន និងការដ្ឋានសំណង់ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនវិនិយោគ គ្រប់ខេត្តក្រុង។ បើតាមការឲ្យដឹងគឺមានឃ្លាំងស្តុកទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់រាប់រយទីតាំងនៅក្នុងក្រុងភ្នំពេញ សុទ្ធតែនៅក្នុងដៃលោកប្រធានគយចល័តដ៏ល្បីឈ្មោះរូបនេះរួចទៅហើយនាពេលបច្ចុប្បន្ន ប៉ុន្តែចំពោះវិធានការបង្ក្រាបដើម្បីប្រមូលពន្ធចូលរដ្ឋវិញហាក់ស្ងៀមស្ងាត់ទៅហើយ។ ករណីបែបនេះក៏មានការលើកឡើងថា ទំនងម្ចាស់ឃ្លាំងឬម្ចាស់ទំនិញទាំងអស់នោះ មិនថាជនជាតិខ្មែរ ឬជនបរទេស សុទ្ធតែបានចូលសុំជ្រកកោនលោកប្រធានដើម្បីបានបន្តរកសុីខុសច្បាប់លួចគេបន្លំពន្ធចំណូលជាតិដ៏ច្រើនសន្ធឹកសន្ធាប់រួចទៅហើយ។ សំណួរគ្មានចម្លើយតើរដ្ឋខាតបង់ចំណូលជាតិច្រើនរយលានដុល្លារទៅក្នុងងមួយឆ្នាំៗ? ហេតុអ្វីមន្ត្រីគយចល័តដាក់មន្ត្រីរាយគ្រប់ផ្លូវជាតិ គ្រប់ច្រកល្ហកតាមព្រំដែន បែរជាបណ្តោយរថយន្តដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ហូរចូលដល់ក្រុងភ្នំពេញងាយស្រួលច្រើនសម្បើមយ៉ាងនេះយ៉ាងនេះ?….។

ក្រៅពីនោះក៏មានការលើកឡើងថា ឈ្មោះ នូ សុីថា នេះគឺជាឈ្មោះទិញ មិនមែនឈ្មោះពីកំណើតរបស់លោកប្រធានគយចល័តរូបនេះឡើយ ដែលមន្ត្រីគយភាគច្រើនសុទ្ធតែបានដឹង។

គួរបញ្ជាក់ថាកាលពីដំបូងឡើយលោក នូ សុីថា ជាមន្ត្រីគយម្នាក់ប្រចាំនៅក្នុងស្រុកមេមត់(អតីតក្នុងខេត្តកំពង់ចាម) ដោយបានរាប់អានជាមួយដង្ខៅដឹកប្រេងគេចពន្ធដ៏មានអំណាចល្បីឈ្មោះម្នាក់ជាបងប្អូនធម៌ ក្រោយមកក៏បានឡើងជាប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ និងបន្តទៅកាន់ជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបាន១អាណត្តិ រួចក៏មានសំំណាងបានទទួលតួនាទីជាប្រធាននាយកដ្ឋានបង្កា និងបង្ក្រាបបទល្មើសទំនិញគេចពន្ធ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(ប្រធានគយចល័ត) ដែលមន្ត្រីគយគ្រប់រូបនរណាៗក៏ស្រក់ទឹកមាត់ប្រាថ្នាចង់បានតំណែងមួយនេះគ្រប់ៗគ្នា តែគ្មានសំណាងធំដូចលោក នូ សុីថាឡើយ។0974216661

Leave a Reply

Your email address will not be published. Required fields are marked *