បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គី តិច

បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គី តិច
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានកិត្តិយសទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ព្រមទាំងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន។
ឱកាសនោះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយការគោរព និងកិច្ចសហការល្អ ស្របតាមបេសកកម្មក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជា។
ដោយ៖ លោក ហុក វិបុល
ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
https://www.facebook.com/share/p/1BED2amLjx/

Leave a Reply

Your email address will not be published. Required fields are marked *