ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាងសួរសុខទុក្ខវីរកងទ័ពរងរបួស នៅមន្ទីរពេទ្យព្រះកេតុមាលា

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាងសួរសុខទុក្ខវីរកងទ័ពរងរបួស នៅមន្ទីរពេទ្យព្រះកេតុមាលា

រាជធានីភ្នំពេញ÷នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងសួរសុខទុក្ខវីរកងទ័ពសមរភូមិជួរមុខ ដែលបានរងរបួសក្នុងបុព្វហេតុបម្រើជាតិ និងមាតុភូមិ ខណៈកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ព្រះអង្គបានសម្តែងព្រះរាជមេត្តាករុណា និងព្រះរាជបន្ទូលលើកទឹកចិត្តដ៏កក់ក្តៅ ជូនដល់វីរកងទ័ពទាំងអស់ ដោយសូមឲ្យមានសុខភាពល្អ ឆាប់ជាសះស្បើយ និងបន្តមានកម្លាំងចិត្តរឹងមាំ ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសុខសន្តិភាពជាតិ។
ការស្តេចយាងសួរសុខទុក្ខនេះ សម្តែងឲ្យឃើញយ៉ាងច្បាស់ពីព្រះរាជហឫទ័យដ៏ជ្រាលជ្រៅ នៃព្រះមហាក្សត្រ ដែលតែងតែយកព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការលះបង់ដ៏អង់អាចរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។
ដោយ៖ ហុក វិបុល | 0974216661

Leave a Reply

Your email address will not be published. Required fields are marked *