ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសម្រេចបាន និងការប្រមូលធាតុចូលសំខាន់ៗ ដើម្បីគ្រោងទិសដៅការងារបន្តរបស់ ស.ស.យ.ក. រាជធានីភ្នំពេញ

ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងប្រមូលធាតុចូលសំខាន់ៗ ដើម្បីគ្រោងទិសដៅការងារបន្ត របស់ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅ អគារខេមរានី នាថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីនាយក-នាយិកាកម្មវិធី តំណាង ស.ស.យ.ក. ខណ្ឌ ក្រុមសកម្មជនយុវជន សមាគម និងដៃគូសហការ សរុបចំនួន ១២០ នាក់។
ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានប្រចាំការ បានផ្តោតលើការវាយតម្លៃការងារកន្លងមក ពិភាក្សាបញ្ហាប្រឈម និងប្រមូលយោបល់ពីភាគីពាក់ព័ន្ធ ដើម្បីកំណត់ទិសដៅការងារបន្ត ឲ្យមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់អង្គការ។
ដោយ ហុក វិបុល

Leave a Reply

Your email address will not be published. Required fields are marked *