លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ក្រោមមូលបទ «សាមគ្គីភាព ជាតិរឹងមាំ»។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កីឡាករ កីឡាការិនី និងយុវជនជាច្រើនរូប។
ការរៀបចំការប្រកួតនេះ មានគោលបំណងលើកស្ទួយវិស័យកីឡា ពង្រឹងស្មារតីសាមគ្គីភាព មិត្តភាព និងការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គម ស្របតាមទស្សនវិស័យ «កីឡារស់ក្នុងសន្តិភាព និងការអភិវឌ្ឍ»។
ពិធីបើកការប្រកួតត្រូវបានរៀបចំឡើងនៅ កីឡដ្ឋានវិសាខា នារាជធានីភ្នំពេញ ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡា និងការកសាងធនធានយុវជនឱ្យកាន់តែរឹងមាំ។

