វីដេអូ ល្បែងស៊ីសងជាប្រភពនៃវិនាសកម្ម សូមអធិបាលខណ្ឌសែនសុខ មេត្តាចាត់វិធានការតាមច្បាប់

វីដេអូ ល្បែងស៊ីសងជាប្រភពនៃវិនាសកម្ម សូមអធិបាលខណ្ឌសែនសុខ មេត្តាចាត់វិធានការតាមច្បាប់

 

ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវបានចាត់ទុកថា ជាមូលហេតុនាំទៅរកវិនាសកម្ម បង្កបញ្ហាសង្គម អំពើហិង្សា បំណុល និងការបែកបាក់គ្រួសារ។ ការចូលរួមលេង ឬបើកបរ​ល្បែងស៊ីសង មិនដែលនាំមកនូវចំណេញពិតប្រាកដឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺនាំឱ្យខាតបង់ទ្រព្យសម្បត្តិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
ក្នុងន័យនេះ សូមគោរពអំពាវនាវ និងរាយការណ៍ជូន លោក ចេន មុន្នីរ៉ា អធិបាលខណ្ឌសែនសុខ មេត្តាពិនិត្យ និងចាត់វិធានការតាមច្បាប់ ចំពោះទីតាំងល្បែងស៊ីសង (កន្ទុយលេខឆ្នោតយួន) ដែលត្រូវបានរាយការណ៍ថា មានចំនួន ៥ ទីតាំង ស្ថិតក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ដូចខាងក្រោម៖
១. ផ្លូវលេខ ១៩៥២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
២. ផ្លូវលេខ ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
៣. ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
៤. ផ្លូវបេតុង ភូមិត្រពាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ
៥. ផ្លូវបេតុង ភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ
សូមបញ្ជាក់ថា ច្បាប់ស្តីអំពីល្បែងស៊ីសង បានកំណត់យ៉ាងច្បាស់នៅ មាត្រា ៥ ថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ អ្នកចាត់ចែង និងភ្នាក់ងារល្បែងស៊ីសង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ។
ក្នុងន័យគោរពច្បាប់ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម សូមរដ្ឋបាលខណ្ឌសែនសុខ មេត្តាពិនិត្យស្រាវជ្រាវ និងអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់មានប្រសាសន៍ថា៖
«កុំចាំធ្វើវាឱ្យដូចភ្លៀងរលឹម»
ការចាត់វិធានការយ៉ាងទាន់ពេលវេលា នឹងជួយទប់ស្កាត់បញ្ហាល្បែងស៊ីសង និងការពារសេចក្តីសុខ សុវត្ថិភាព និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

0717996662

Leave a Reply

Your email address will not be published. Required fields are marked *