សេចក្តីជូនដំណឹងអង្គភាព ខ្ញុំបាទ ហុក វិបុល ចាងហ្វាងសារព័ត៌មាន ពន្លឺព្រះធម៌ គេហទំព័រ៖ www.plpt.net.kh បេីថ្មី khehaktomporplptnet.com.kh សូមគោរពជូនដំណឹងដល់៖ លោកប្រធាននិពន្ធ លោកនិពន្ធនាយក លោកនិពន្ធនាយករង សហការីនិពន្ធ អ្នកសារព័ត៌មានទាំងអស់ ឲ្យបានជ្រាបថា៖ ក្នុងឱកាសឈានចូលដល់ ឆ្នាំថ្មី ឆ្នាំ២០២៦ នេះ អង្គភាពសារព័ត៌មាន ពន្លឺព្រះធម៌

សេចក្តីជូនដំណឹងអង្គភាព
ខ្ញុំបាទ ហុក វិបុល
ចាងហ្វាងសារព័ត៌មាន ពន្លឺព្រះធម៌
គេហទំព័រ៖ www.plpt.net.kh
បេីថ្មី khehaktomporplptnet.com.kh
សូមគោរពជូនដំណឹងដល់៖
លោកប្រធាននិពន្ធ
លោកនិពន្ធនាយក
លោកនិពន្ធនាយករង
សហការីនិពន្ធ
អ្នកសារព័ត៌មានទាំងអស់
ឲ្យបានជ្រាបថា៖ ក្នុងឱកាសឈានចូលដល់ ឆ្នាំថ្មី ឆ្នាំ២០២៦ នេះ អង្គភាពសារព័ត៌មាន ពន្លឺព្រះធម៌ នឹងធ្វើការរៀបចំ និងបំពេញឯកសារថ្មីប្រចាំឆ្នាំ សម្រាប់បុគ្គលិក និងអ្នកសារព័ត៌មានទាំងអស់ ដើម្បីងាយស្រួលដល់ការរៀបចំឯកសារផ្លូវការ និងដាក់សំណើបន្តសុំកាតប្រើប្រាស់ផ្ទាល់ខ្លួនជូនដល់អង្គភាពសារព័ត៌មាន ពន្លឺព្រះធម៌ តាមលក្ខខណ្ឌ និងបទបញ្ជាថ្មីរបស់ ក្រសួងព័ត៌មាន។
ដូច្នេះ សូមលោក-លោកស្រី ដែលពាក់ព័ន្ធទាំងអស់ មេត្តាត្រៀម និងដាក់ស្នើឯកសារដូចខាងក្រោម៖
០. លិខិតស្នើសុំចូលបម្រើការងារនៅក្នុងអង្គភាពសារព័ត៌មាន
១. អត្តសញ្ញាណប័ណ្ណ (មានសុពលភាព)
២. លិខិតបញ្ជាក់អាកប្បកិរិយាមាយាទ
៣. សញ្ញាបត្រ ឬឯកសារបញ្ជាក់បទពិសោធន៍ការងារផ្នែកសារព័ត៌មាន
៤. លិខិតបញ្ជាក់វិជ្ជាជីវៈ (ចេញដោយចាងហ្វាងសារព័ត៌មាន)
សូមលោក-លោកស្រី ទាំងអស់ មេត្តាអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវ និងសហការល្អ ដើម្បីឲ្យដំណើរការរៀបចំឯកសារប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលា។
សូមអរគុណ និងសូមជូនពរឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
ធ្វើនៅរាជធានីភ្នំពេញ
ថ្ងៃទី០១ខែមករាឆ្នាំ២០២៦
ចុះហត្ថលេខា
ហុក វិបុល
ចាងហ្វាងសារព័ត៌មាន ពន្លឺព្រះធម៌ សាព័ត៌មានគេហទំពរ័

Leave a Reply

Your email address will not be published. Required fields are marked *