ពលរដ្ឋស្នើអាជ្ញាធរខេត្តរតនគិរី ចុះពិនិត្យករណីបន្លំអាជ្ញាប័ណ្ណ បូមខ្សាច់បំលែងទៅបូមរ៉ែមាស

ពលរដ្ឋស្នើអាជ្ញាធរខេត្តរតនគិរី ចុះពិនិត្យករណីបន្លំអាជ្ញាប័ណ្ណ បូមខ្សាច់បំលែងទៅបូមរ៉ែមាស
ខេត្តរតនគិរី៖ ប្រជាពលរដ្ឋនៅមូលដ្ឋាន បានបង្ហាញការព្រួយបារម្ភខ្លាំង ខណៈសកម្មភាពបូមរ៉ែមាសខុសច្បាប់ នៅតែបន្តដំណើរការយ៉ាងសកម្ម ទោះបីជាព័ត៌មានហាក់ស្ងប់ស្ងាត់មួយរយៈកន្លងមកក៏ដោយ។
ប្រភពពីអ្នកភូមិបញ្ជាក់ថា មានទីតាំងសកម្មយ៉ាងហោចណាស់ ២ កន្លែង រួមមាន តំបន់ដងទន្លេសេសាន ក្នុងស្រុកអូរយ៉ាដាវ និងតំបន់ឃុំញ៉ាង ស្រុកអណ្តូងមាស ដែលកំពុងធ្វើសកម្មភាពបូមរ៉ែមាសជាបន្តបន្ទាប់។
អ្វីគួរឲ្យចាប់អារម្មណ៍ គឺមានការសង្ស័យថា ក្រុមអាជីវកម្មមួយចំនួនបានប្រើ “អាជ្ញាប័ណ្ណបូមខ្សាច់” បន្លំដើម្បីធ្វើសកម្មភាពបូមរ៉ែមាស ខណៈមានការចោទប្រកាន់ពីការឃុបឃិតជាមួយមន្ត្រីពាក់ព័ន្ធ។
អ្នកភូមិបន្ថែមថា សកម្មភាពភាគច្រើនធ្វើនៅពេលយប់ ប្រើប្រាស់គ្រឿងចក្រ និងយានយន្តធុនធ្ងន់ និងមានជនបរទេសចូលរួមជាកម្មករ និងអ្នកជំនាញ។
បញ្ហានេះត្រូវបានពលរដ្ឋព្រមានថា កំពុងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ រួមមាន ការកាប់បំផ្លាញព្រៃឈើ និងការបំផ្លាញធនធានក្រោមដី។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានអំពាវនាវដល់អាជ្ញាធរខេត្ត និងមន្ទីរ រ៉ែ និងថាមពល ចុះត្រួតពិនិត្យជាបន្ទាន់ និងចាត់វិធានការតឹងរឹង ដើម្បីទប់ស្កាត់បទល្មើស និងការពារធនធានជាតិ។
📞 ទំនាក់ទំនង៖ 071 799 6662

Leave a Reply

Your email address will not be published. Required fields are marked *