បន្ទាប់មក វីរកងទ័ពទាំង ១៨ រូប នឹងធ្វើដំណើរតាមយន្តហោះ ចេញពីខេត្តប៉ៃលិន ឆ្ពោះទៅរាជធានីភ្នំពេញ ដោយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។

សេចក្តីរាយការណ៍៖
លោក អ៊ុក ទូច អ្នកយកព័ត៌មានប្រចាំខេត្តប៉ៃលិន បានរាយការណ៍បញ្ជាក់ថា ភាគីព្រះរាជាណាចក្រថៃ បានដោះលែងវីរកងទ័ពនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១៨ រូប តាមរយៈការចរចាផ្លូវការក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងភាគីពាក់ព័ន្ធតាមបណ្តាញការទូត។
វីរកងទ័ពកម្ពុជាទាំង ១៨ រូប បានមកដល់សាលាខេត្តប៉ៃលិនដោយសុវត្ថិភាព ដើម្បីអនុវត្តការពិនិត្យសុខភាពតាមនីតិវិធី និងទទួលការថែទាំចាំបាច់ពីក្រុមគ្រូពេទ្យជំនាញ។ ក្រោយពេលបញ្ចប់ការពិនិត្យសុខភាពរួចរាល់ វីរកងទ័ពទាំងអស់ នឹងបន្តដំណើរមកកាន់រាជធានីភ្នំពេញ តាមផែនការដែលបានកំណត់។
ការមកដល់របស់វីរកងទ័ពទាំង ១៨ រូបនេះ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ រៀបចំទទួលស្វាគមន៍ និងសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាសុវត្ថិភាព សុខភាព និងភាពរលូននៃដំណើរ។
ចំពោះដំណើរការដោះលែងនេះ គឺធ្វើឡើងតាមដំណោះស្រាយផ្លូវការដែលបានព្រមព្រៀងគ្នា ដោយមានការត្រួតពិនិត្យពីមេបញ្ជាការកងទ័ព និងក្រុមវេជ្ជបណ្ឌិត ដើម្បីធានាសុខភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរ ព្រមទាំងផ្តល់ភាពកក់ក្តៅចិត្តដល់ក្រុមគ្រួសារ ភរិយា និងសាច់ញាតិរបស់វីរកងទ័ពផងដែរ។
បន្ទាប់មក វីរកងទ័ពទាំង ១៨ រូប នឹងធ្វើដំណើរតាមយន្តហោះ ចេញពីខេត្តប៉ៃលិន ឆ្ពោះទៅរាជធានីភ្នំពេញ ដោយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។

Leave a Reply

Your email address will not be published. Required fields are marked *