លោកជំទាវ បាន ស្រីមុំ «មកដល់ម៉ោងនេះក្នុងនាមអាជ្ញាធរមិនទាន់ទទួលបានព័ត៌មានអំពីយុទ្ធជន១៨រូបនោះទេ
ប៉ៃលិន ៖ ក្រោយបទឈប់បាញ់ ៧២ម៉ោង គិតត្រឹមម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ២០២៤អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អះអាងថា នៅមិនទាន់ទទួលបានព័ត៌មានពិតប្រាកដ ពាក់ព័ន្ធឹនឹងការដោះលែងយោធិនកម្ពុជាទាំង១៨រូប ពីប្រទេសថៃឡើយ ។
នេះបើតាមគណនីហ្វេសប៊ុកផ្លូវការនាម៉ោង១២៖១៦នាទីថ្ងៃត្រង់នេះថា «មកដល់ម៉ោងនេះក្នុងនាមអាជ្ញាធរមិនទាន់ទទួលបានព័ត៌មានអំពីយុទ្ធជន១៨រូបនោះទេ សូមមេត្តាកុំមកជួបជុំបង្កជាបញ្ហាចលាចលនៅទីតាំងព្រំដែនជាដាច់ខាត សូមមេត្តារក្សាភាពស្ងៀមស្ងាត់ ក្នុងនាមរដ្ឋបាលខេត្ត និង ផ្តល់ព័ត៌មានពិតជូនបងប្អូន ដើម្បីជ្រាប និងដើម្បីចូលរួមទទួលស្វាគមន៍បងប្អូនយុទ្ធជនយើងទាំងអស់គ្នានៅពេលវេលាច្បាស់លាស់» ។



