ឯកឧត្តម ម៉េង សោភណ្ឌ ប្រធាន សមាគម អឹម អេស ជេរ៍ MSJ បានចេញសេចក្តីសម្រេចចាត់តាំងសមាជិកសមាគម ចំនួន ១០ រូប ជាប្រធានអង្គភាពអ្នកសារព័ត៌មាន ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលស្តីពី
«ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន»
ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
សមាសភាពសមាជិកដែលត្រូវបានចាត់តាំង រួមមាន៖
លោក មាស សាម៉ុន ចាងហ្វាង 7មករាញូស៍
លោក ប៉ុល ដារ៉ូ និពន្ធនាយក 7មករាញូស៍
លោក មឿន រស្មី ចាងហ្វាង រស្មីញូស៍
លោក រុន សារ៉េត ចាងហ្វាង អភិវឌ្ឍន៍កម្ពុជា
លោក ហុក វិបុល ចាងហ្វាង ពន្លឺព្រះធម៌
លោក សំ សារឿន ចាងហ្វាង
លោក ប៉ម មេសាង ចាងហ្វាង
(និងសមាជិកផ្សេងទៀត សរុបចំនួន ១០ រូប)+២៤៤រូមសារព័ត៌មានរដ្ឋនិងសមាគមរដ្ឋ
ខ្លឹមសារបណ្តុះបណ្តាលសំខាន់ៗ
វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើមាតិកាសំខាន់ៗ ដូចជា៖
ប្រវត្តិសារព័ត៌មានសរសេរនៅកម្ពុជា (សម័យអាណានិគម ១៨៤៨-១៩៥៣)
កាសែតភាសាខ្មែរដំបូងគេ នគរវត្ត (NAGARA-WATA) ចេញផ្សាយខែធ្នូ ឆ្នាំ១៩៣៦
ប្រវត្តិ និងការកកើតប្រព័ន្ធផ្សព្វផ្សាយលើពិភពលោក
របៀបប្រមូលព័ត៌មាន និងបច្ចេកទេសសរសេរ
ផែនការឃោសនា និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
សេចក្តីណែនាំស្តីពីការផ្សព្វផ្សាយព័ត៌មានដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ (ចុះថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥)
ច្បាប់សកល ច្បាប់អន្តរជាតិ និងច្បាប់ជាតិពាក់ព័ន្ធវិស័យព័ត៌មាន
គោលការណ៍ “កម្ម-ផល” និងសីលធម៌វិជ្ជាជីវៈ
សុភាសិតបុរាណខ្មែរ៖
«ចេះច្បាប់មិនខ្លាចក្ដី ចេះវិន័យមិនខ្លាចអាបត្តិ»
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
ព័ត៌មានពិត ត្រឹមត្រូវ ស្មោះត្រង់ យុត្តិធម៌ មិនលម្អៀង និងគោរពសិទ្ធិអ្នកដទៃ
ជំពូកទី៤៖ ការទទួលខុសត្រូវ
ទំនួលខុសត្រូវសង្គម
ទំនួលខុសត្រូវវិជ្ជាជីវៈ
ទំនួលខុសត្រូវរដ្ឋប្បវេណី និងព្រហ្មទណ្ឌ
គោលបំណងនៃការចូលរួម
ការចូលរួមវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ បង្កើនការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងពង្រឹងសីលធម៌ និងទំនួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មាន ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។
សមាគម អឹម អេស ជេរ៍ MSJ បន្តអះអាងការគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យព័ត៌មាន ដើម្បីរួមចំណែកលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ឱ្យសមស្របតាមបរិបទសង្គម និងសម័យឌីជីថល។អត្ថបទជូនដំណឹង
ដោយ៖ ហុក វិបុល




