ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តា

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តា
កណ្តាល៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកណ្តាល បានប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។
ក្នុងឱកាសនេះ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានដឹកនាំគណៈប្រតិភូក្រុងអរិយក្សត្រ រួមមាន សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយករដ្ឋបាលក្រុង ប្រធានគណៈកម្មការសន្តិសុខក្រុង អធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង ចៅសង្កាត់ ស្មៀនសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អញ្ជើញចូលរួមពិធីយ៉ាងអធិកអធម។
ពិធីបិទសន្និបាតនេះ មានគោលបំណងវាយតម្លៃ និងសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ ព្រមទាំងកំណត់ទិសដៅ និងយុទ្ធសាស្ត្រការងារសម្រាប់ឆ្នាំ២០២៦ ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព៕

Leave a Reply

Your email address will not be published. Required fields are marked *