កិច្ចប្រជុំបានសម្រេចបង្កើតក្រុមការងារគ្រប់គ្រង និងសម្របសម្រួលការងារផ្នែកព័ត៌មាន តាមប្រព័ន្ធ Telegram ចំនួន ២ក្រុម រួមមាន៖ ក្រុមទី១៩ ដឹកនាំដោយ លោក មឿង រស្មី ចាងហ្វាង រស្មីញ៉ូស៍ ក្រុមទី២០ ដឹកនាំដោយ លោក ហុក វិបុល ចាងហ្វាង ពន្លឺព្រះធម៌

ផ្នែកព័ត៌មាន និងផ្សព្វផ្សាយ នៃកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ សសយករាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦
ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ផ្នែកព័ត៌មាន និងផ្សព្វផ្សាយ នៃកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ ស្ថិតក្រោមសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ នៅអគារខេមរានី។
កិច្ចប្រជុំនេះ ដឹកនាំដោយ លោក គឹម សុខរី សមាជិកគណៈអចិន្ត្រៃយ៍ សសយករាជធានីភ្នំពេញ និងជានាយកកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្មវិធី ថ្នាក់ដឹកនាំផ្នែក និងថ្នាក់ដឹកនាំក្រុម ដែលចំណុះក្រោមផ្នែកព័ត៌មាន និងផ្សព្វផ្សាយ។
ក្នុងឱកាសនោះ កិច្ចប្រជុំបានសម្រេចបង្កើតក្រុមការងារគ្រប់គ្រង និងសម្របសម្រួលការងារផ្នែកព័ត៌មាន តាមប្រព័ន្ធ Telegram ចំនួន ២ក្រុម រួមមាន៖
ក្រុមទី១៩ ដឹកនាំដោយ លោក មឿង រស្មី ចាងហ្វាង រស្មីញ៉ូស៍
ក្រុមទី២០ ដឹកនាំដោយ លោក ហុក វិបុល ចាងហ្វាង ពន្លឺព្រះធម៌
ជាមួយគ្នានេះផងដែរ ថ្នាក់ដឹកនាំបានជំរុញ និងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងក្រុមទាំងអស់ ឱ្យខិតខំបង្កើនសមាជិកភាព បង្កើតការចូលរួមសកម្ម និងពង្រឹងប្រសិទ្ធភាពការងារផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ឲ្យកាន់តែមានគុណភាព និងទូលំទូលាយជាងមុន ស្របតាមទិសដៅរបស់ សសយករាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៦៕ដោយ ហុក វិបុល

Leave a Reply

Your email address will not be published. Required fields are marked *