ល្បែងស៊ីសងអនឡាញខុសច្បាប់ កំពុងដំណើរការយ៉ាងសកម្ម ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សហគមន៍
ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរាយការណ៍ថា បច្ចុប្បន្នមាន ល្បែងស៊ីសងអនឡាញខុសច្បាប់ កំពុងដំណើរការយ៉ាងសកម្ម ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សហគមន៍។
ប្រជាពលរដ្ឋបានអះអាងថា មាន ក្មេង និងយុវជនចូលរួមលេងជាច្រើន ដែលអាចប៉ះពាល់ដល់អនាគត ការសិក្សា សីលធម៌សង្គម និងបង្កហានិភ័យនៃអំពើល្មើសផ្សេងៗ។
ដោយសារបញ្ហានេះ ប្រជាពលរដ្ឋសូមអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក្នុងគោលបំណងរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម៕

