ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរស៊ើបអង្កេត ករណីល្បែងស៊ីសងនៅតំបន់បាវិត ខេត្តស្វាយរៀង

ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរស៊ើបអង្កេត ករណីល្បែងស៊ីសងនៅតំបន់បាវិត ខេត្តស្វាយរៀង


ស្វាយរៀង៖ ប្រជាពលរដ្ឋ និងប្រភពមួយចំនួន បានស្នើសុំឱ្យ អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ មេត្តាចុះស៊ើបអង្កេត និងពិនិត្យព័ត៌មានពាក់ព័ន្ធនឹង សកម្មភាពល្បែងស៊ីសង ដែលត្រូវបានរាយការណ៍ថា កើតមាននៅតំបន់ បាវិត ខេត្តស្វាយរៀង, រួមទាំងទីតាំងកម្សាន្ត និងកាស៊ីណូខ្លះ។
តាមការរាយការណ៍ប្រជាពលរដ្ឋ មានការព្រួយបារម្ភអំពី ការចូលរួមលេងរបស់ពលរដ្ឋខ្មែរ និងការចែកចាយល្បែងតាមប្រព័ន្ធ អនឡាញ, ដែលអាចប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសីលធម៌សាធារណៈ។
ក្នុងចំណោមទីតាំងដែលប្រជាពលរដ្ឋរាយការណ៍ មានព័ត៌មានថា មាន ឧកញ៉ា យូ គៀត (ហៅ តាបារាំង) / អង្គរក្ស បានបើក កាស៊ីណូ 67 និងល្បែងជល់មាន់ដី នៅតំបន់បាវិត និងអាចមានការចូលរួមពីពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋសូមអំពាវនាវឱ្យ អាជ្ញាធរស៊ើបអង្កេតប្រហែលពាក់ព័ន្ធនឹងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដើម្បីបង្ការ និងទប់ស្កាត់អំពើល្មើសដែលអាចបង្កផលវិបាកសង្គម។
ប្រជាពលរដ្ឋសូមអំពាវនាវឱ្យអាជ្ញាធរ ពិនិត្យ និងចាត់វិធានការតាមច្បាប់ ដើម្បីរក្សា សន្តិសុខ និងសុខុមាលភាពសង្គម។

Leave a Reply

Your email address will not be published. Required fields are marked *