នគរបាលស្រះចក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ទូរស័ព្ទ និងម៉ូទ័របុក នៅខណ្ឌដូនពេញ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ទូរស័ព្ទដៃ និងម៉ូទ័របុក ដែលបានកើតឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចការដ្ឋានធ្វើលូ ផ្លូវបេតុង ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះ នី គឹមសាយ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តកំពង់ធំ។ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ០០:៣០ នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីនាំមកសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក កំពុងបន្តអនុវត្តនីតិវិធីច្បាប់លើជនសង្ស័យ។

ជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ទូរស័ព្ទដៃ និងម៉ូទ័របុក ដែលបានកើតឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចការដ្ឋានធ្វើលូ ផ្លូវបេតុង ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះ នី គឹមសាយ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តកំពង់ធំ។ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ០០:៣០ នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីនាំមកសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក កំពុងបន្តអនុវត្តនីតិវិធីច្បាប់លើជនសង្ស័យ។

Leave a Reply

Your email address will not be published. Required fields are marked *