ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ
ភ្នំពេញ៖ សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ បងប្អូន កូនក្មួយ និងប្រិយមិត្តអ្នកអានទាំងអស់ជាទីគោរពរាប់អាន។
នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨នាទី ព្រឹត្តិការណ៍ មហាសង្ក្រាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានចាប់ផ្តើមយ៉ាងអធិកអធម។
មុននោះ នាព្រឹកថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ បានរៀបចំពិធីក្រុងពាលីតាមបែបព្រះពុទ្ធសាសនា នៅបរិវេណរូបសំណាកលោកយាយពេញ នារមណីយដ្ឋានវត្តភ្នំ ដើម្បីបួងសួងសុំសេចក្តីសុខសិរីសួស្តី ក្នុងឱកាសបើកព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»។
ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើន រួមមាន៖
ឯកឧត្តម ហ៊ុយ វណ្ណ
ឯកឧត្តម ជា ចំរើន
ឯកឧត្តម ហ៊ុន សុខា
ឯកឧត្តម ម៉េង សុភណ្ឌ័
ឯកឧត្តម ម៉ូត ផាត់
ឯកឧត្តម ហោ គន្ធា
ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន៖
លោក រុន សារ៉េត ចាងហ្វាងគេហទំព័រ «អភិវឌ្ឍន៍កម្ពុជា»
លោក មឿង រស្មី ចាងហ្វាង «MRR News»
លោក មឿង មករា
លោក ហុក វិបុល ចាងហ្វាង «ពន្លឺព្រះធម៌»
លោក វៃ សុខហេង
លោក ឃី បញ្ញា
ជាមួយគ្នានេះ ក៏មានការចូលរួមពីតំណាងស្ថានីយទូរទស្សន៍ វិទ្យុ សារព័ត៌មានបោះពុម្ព និងគេហទំព័រជាតិ-អន្តរជាតិ ក្រោមការសម្របសម្រួលពីគណៈកម្មការសម្របសម្រួលអ្នកសារព័ត៌មាន សហការជាមួយក្រុមយុវជន ស.ស.យ.ក និងភ្ញៀវកិត្តិយសជាច្រើនរូប។
គោលបំណងសំខាន់នៃពិធី៖
១. បួងសួងសុំសេចក្តីសុខសិរីសួស្តី ដើម្បីឲ្យការរៀបចំព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់។
២. ប្រសិទ្ធពរជ័យ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឲ្យទទួលបានសុខសាន្ត សុភមង្គល និងសេចក្តីរីករាយក្នុងឱកាសឆ្នាំថ្មី។
៣. លើកកម្ពស់វប្បធម៌ជាតិ ដោយបង្ហាញពីភាពសម្បូរបែបនៃទំនៀមទម្លាប់ប្រពៃណីខ្មែរ និងបង្កើតបរិយាកាសសប្បាយរីករាយជូនសាធារណជន។
កម្មវិធីពិសេសក្នុងព្រឹត្តិការណ៍៖
ពិធីដង្ហែរព្រះពុទ្ធបដិមា
ពិធីដងកាន់តាមប្រពៃណី
ល្បែងប្រជាប្រិយខ្មែរ (ទាញព្រ័ត្រ បោះអង្គុញ លាក់កន្ទុយក្រពើ ជាដើម)
របាំ និងសិល្បៈប្រពៃណី (របាំអប្សរា សារាវ៉ាន់ រាំក្បាច់ខ្មែរ)
កម្មវិធីកម្សាន្ត និងសកម្មភាពវប្បធម៌ផ្សេងៗជាច្រើន
សូមជម្រាបជូនថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវត្តភ្នំ ដើម្បីស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកចូលរួមកម្សាន្តសប្បាយយ៉ាងអធិកអធម។

