ក្រសួងសេចក្តីជូនដំណឹងនឹងរៀបចំអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងអគាររយៈពេល ២ថ្ងៃ ដូចខាងក្រោម

ក្រសួងសេចក្តីជូនដំណឹងនឹងរៀបចំអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងអគាររយៈពេល ២ថ្ងៃ ដូចខាងក្រោម៖

រាជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផល និងប្រកបអាជីវកម្ម នៅក្នុងអគារអតីតផ្ទះសំណាក់ផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឲ្យបានជ្រាបថា៖
ក្រសួង នឹងរៀបចំអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងអគារខាងលើ រយៈពេល ២ថ្ងៃ ដូចខាងក្រោម៖
ទីតាំង៖ អគារអតីតផ្ទះសំណាក់ផ្សារកណ្តាល (ទីតាំងដដែល)
កាលបរិច្ឆេទ៖ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦
ពេលវេលា៖ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ១៦:៣០ រសៀល
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំងអស់ មេត្តាអញ្ជើញចូលរួម និងនាំយកឯកសារពាក់ព័ន្ធ មកផ្តល់ជូនតាមការកំណត់ ដើម្បីអនុវត្តការងារឲ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
សូមអរគុណ។

 

Leave a Reply

Your email address will not be published. Required fields are marked *