ព្រៃឈើព្រះរកា ក្នុងស្រុកជាំក្សាន្ត កំពុងរងការកាប់បំផ្លាញ ខណៈអាជ្ញាធរត្រូវបានចោទថាមើលរំលង (ខេត្តព្រះវិហារ)

ព្រៃឈើព្រះរកា ក្នុងស្រុកជាំក្សាន្ត កំពុងរងការកាប់បំផ្លាញ ខណៈអាជ្ញាធរត្រូវបានចោទថាមើលរំលង
(ខេត្តព្រះវិហារ)
ថ្មីៗនេះ បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅស្រុកជាំក្សាន្ត បានឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃព្រះរកា កំពុងកើតមានយ៉ាងអនាធិបតេយ្យ បង្កឲ្យមានការព្រួយបារម្ភ និងការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម។
ប្រភពដដែលបន្តថា មានការកាប់ដើមឈើធំៗក្នុងតំបន់ព្រៃធម្មជាតិ ដើម្បីយកទៅកែច្នៃ និងដឹកជញ្ជូនចេញយ៉ាងសេរី ដោយមិនឃើញមានការទប់ស្កាត់ឬអន្តរាគមន៍ពីអាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធនៅតំបន់នោះឡើយ។
លើសពីនេះ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ មានសេចក្តីរាយការណ៍បន្ថែមថា ឈើដែលបានកាប់ចេញពីព្រៃព្រះរកា ត្រូវបានដឹកជញ្ជូនទៅកាន់សិប្បកម្មមួយកន្លែង ស្ថិតនៅក្នុងបរិវេណបន្ទាយផ្នែកសឹករងត្បែងមានជ័យ ក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ប្រជាពលរដ្ឋបានសំណូមពរ និងសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការបន្ទាន់ ដោយបើកការស៊ើបអង្កេតយ៉ាងតឹងរឹង និងអនុវត្តច្បាប់ ដើម្បីបង្ក្រាបសកម្មភាពកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ ដើម្បីការពារធនធានព្រៃឈើធម្មជាតិដែលនៅសល់។
ពាក់ព័ន្ធនឹងច្បាប់៖
សកម្មភាពកាប់ បំផ្លាញ និងដឹកជញ្ជូនឈើដោយគ្មានអាជ្ញាប័ណ្ណ គឺជាបទល្មើសតាម ច្បាប់ព្រៃឈើ ឆ្នាំ២០០២ នៃព្រះរាជាណាចក្រកម្ពុជា។ បទល្មើសទាំងនេះអាចត្រូវផ្តន្ទាទោសតាមមាត្រាច្បាប់ដែលពាក់ព័ន្ធ រួមមាន៖
ការកាប់ឈើដោយគ្មានការអនុញ្ញាត
ការដឹកជញ្ជូនឈើខុសច្បាប់
ការកាន់កាប់ ឬរក្សាទុកផលអនុផលព្រៃឈើដោយគ្មានឯកសារផ្លូវច្បាប់
ជាពិសេស បទល្មើសធ្ងន់អាចប្រឈមនឹងទោសពិន័យប្រាក់ និងទោសពន្ធនាគារ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ព្រៃឈើ និងបទបញ្ជាផ្សេងៗដែលពាក់ព័ន្ធ។0974216661

Leave a Reply

Your email address will not be published. Required fields are marked *