ក្រុមការងារក្រសួងរៀបចំដែនដី បន្តសម្របសម្រួលអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដោយមានអតិថិជន ៣៦ គ្រួសារ ស្ម័គ្រចិត្តទទួលយកទីតាំងថ្មី

ក្រុមការងារក្រសួងរៀបចំដែនដី បន្តសម្របសម្រួលអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដោយមានអតិថិជន ៣៦ គ្រួសារ ស្ម័គ្រចិត្តទទួលយកទីតាំងថ្មី
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តធ្វើការសម្របសម្រួលជាមួយអតិថិជននៃ បុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដើម្បីស្វែងរកដំណោះស្រាយសមស្របលើបញ្ហាពាក់ព័ន្ធនានា។
តាមការបញ្ជាក់ពីក្រុមការងារ ក្នុងដំណើរការសម្របសម្រួលនេះ មានអតិថិជនចំនួន ៣៦ គ្រួសារ បន្ថែមទៀត បានស្ម័គ្រចិត្តព្រមព្រៀងទទួលយកការដោះដូរទីតាំងថ្មី សម្រាប់បន្តការអភិវឌ្ឍន៍ និងការរស់នៅរបស់ខ្លួន។
ក្រសួងបានបញ្ជាក់ថា នឹងបន្តការសម្របសម្រួល និងដោះស្រាយជូនបងប្អូនអតិថិជនជាបន្តបន្ទាប់ តាមដំណាក់កាល ដើម្បីឈានទៅរកដំណោះស្រាយសមស្រប និងមានភាពយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទាំងអស់។
ដំណើរការនេះក៏មានគោលបំណងក្នុងការបង្កើតបរិយាកាសគ្មានវិវាទ និងជំរុញការដោះស្រាយបញ្ហាទាក់ទងនឹងដីធ្លីឱ្យបានប្រសើរឡើងផងដែរ។
#ការបង្កើតបរិយាកាសគ្មានវិវាទ
#ចុះបញ្ជីដីបង្ហើយ
#បញ្ចប់វិវាទដីធ្លី
#សេវាគាប់ចិត្ត
#ដោះស្រាយវិវាទបុរី

Leave a Reply

Your email address will not be published. Required fields are marked *