ល្បែងស៊ីសងក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ នៅតែបន្តបើកដំណើរការ ខណៈពលរដ្ឋស្នើសុំអាជ្ញាធរចាត់វិធានការ

ល្បែងស៊ីសងក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ នៅតែបន្តបើកដំណើរការ ខណៈពលរដ្ឋស្នើសុំអាជ្ញាធរចាត់វិធានការ
ភ្នំពេញ៖ ប្រជាពលរដ្ឋបានលើកឡើងពីក្តីបារម្ភចំពោះសកម្មភាពល្បែងស៊ីសងដែលកំពុងបន្តដំណើរការនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ជាពិសេសនៅតំបន់ក្បែរយឿរត្រី ជាប់បេនឡាន ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ដែលមានល្បែងស៊ីសងជាច្រើនប្រភេទ ក្នុងនោះមានទាំងល្បែងបាញ់ត្រីផងដែរ។
តាមការអះអាងពីប្រជាពលរដ្ឋ ទីតាំងខាងលើបានបើកដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនទាន់ឃើញមានវិធានការបង្ក្រាបឱ្យមានប្រសិទ្ធភាពពីសំណាក់អាជ្ញាធរមូលដ្ឋាននៅឡើយ។ ប្រជាពលរដ្ឋបានឱ្យដឹងថា ទោះបីមានការរាយការណ៍ និងផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ច និងអ្នកសារព័ត៌មានជាច្រើនលើកក៏ដោយ ក៏នៅតែមិនទាន់មានចំណាត់ការជាក់លាក់ណាមួយ។
ពលរដ្ឋស្នើសុំឱ្យរដ្ឋបាលខណ្ឌច្បារអំពៅ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងខាងលើ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ទាំង ៧ ចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងចុះពិនិត្យជាក់ស្តែង និងចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព។
0969797966

Leave a Reply

Your email address will not be published. Required fields are marked *