វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,០៨៨បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,០៨៨បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,០៨៨បណ្ណ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ៖ ភូមិបឹងជុំ ភូមិភ្នំតូច ភូមិទឹកចេញ ភូមិដូនលយ ភូមិបឹងតាព្រហ្ម នៃសង្កាត់បឹងតាព្រហ្ម និងភូមិអូរជ្រៅ ភូមិស្រែចាមក្រោម ភូមិស្រែចាមលើ និងភូមិស្រែក្នុង នៃសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ពិធីចែកបណ្ណនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺជាការបន្តជំរុញការចុះបញ្ជីដីធ្លីបង្ហើយ សំដៅបង្កើតបរិយាកាសគ្មានវិវាទដីធ្លី ធានាសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ និងលើកកម្ពស់ទំនុកចិត្តលើសេវាសាធារណៈរបស់រាជរដ្ឋាភិបាល។
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ
#ចុះបញ្ជីដីបង្ហើយ
#បញ្ចប់វិវាទដីធ្លី
#សេវាគាប់ចិត្ត
#រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ
#បឹងទន្លេសាប
#ដោះស្រាយវិវាទបុរី
#កអក

Leave a Reply

Your email address will not be published. Required fields are marked *