លោក​បណ្ឌិត ឃីម រដ្ឋា និង លោក យ៉េង សុធា និង​ភរិយា សហការ​ជាមួយ​និង​តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ដឹកនាំ​អំណោយ​សប្បុរសធម៌ របស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​កំពង់ស្ពឺ ចែក​ជូន​ប្អូនប្រុស​ពិការភាព​ខ្វិន​ជើង​តាំង​ពី​កំណើត នៅ​ភូមិ​លេខ​២ ឃុំ​ប្រាសាទ ស្រុក​ស្អាង

លោក​បណ្ឌិត ឃីម រដ្ឋា និង លោក យ៉េង សុធា និង​ភរិយា សហការ​ជាមួយ​និង​តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ដឹកនាំ​អំណោយ​សប្បុរសធម៌ របស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​កំពង់ស្ពឺ ចែក​ជូន​ប្អូនប្រុស​ពិការភាព​ខ្វិន​ជើង​តាំង​ពី​កំណើត នៅ​ភូមិ​លេខ​២ ឃុំ​ប្រាសាទ ស្រុក​ស្អាង

(​ខេត្ត​កណ្តាល​) ÷ នា​ថ្ងៃ​អាទិត្យ​១​កើត ខែ​ជេស្ឋ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​និង​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៦ លោក​បណ្ឌិត ឃីម រដ្ឋា ជា​ប្រធាន អង្គភាព រដ្ឋា​រស្មី​ស្ទឹងត្រង់ ព្រមទាំង​លោក យ៉េង សុធា និង​ភរិយា ចាងហ្វាង ST TV Online 24H និង លោក អ៊ិន យឿន និង​លោក ទួន ឈុន លី លោក ឌុល យ៉េត លោក ស៊ឹម​សំអាន ទីប្រឹក្សា លោក​ហោ គុ​ន្ធា ប្រធាន​អង្គការ​ចីរភាព​បរិស្ថាន កម្ពុជា បាន​នាំយក​អំណោយ​សប្បុរសធម៌ របស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​កំពង់ស្ពឺ យកទៅ​ប្រគល់ជូន​ប្អូនប្រុស ហុក សៀកឡេង ដែល​ពិការភាព​ខ្វិន​ជើង​តាំងពី​កំណើត ។ អមដំណើរ​នា​ឱកាស​នោះ ក៏​លោកស្រី​មេឃុំ កែ​ន ឃឹម និង​លោក​មេភូមិ គ្រុន សែ និង​ក្រុមការងារ សារព័ត៌មាន​ជា​ច្រើន​រូប​ទៀត​ផង​ដែរ ។​

​ប្អូនប្រុស ហុក សៀកឡេង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ដែល​រស់នៅ ភូមិ លេខ​២ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​ពិការភាព​ខ្វិន​ជើង​តាំងពី​កំណើត ។​

អំណោយ​សប្បុរសធម៌ រួមមាន​ដូចជា រទេះរុញ​ជនពិការ​ចំនួន ១ គ្រឿង​, អង្ករ 3 បេ​, ទឹកត្រី 3 យួរ​, ទឹកស៊ីអ៊ីវ 3 យួរ​, ទឹក​សុទ្ធ 5​យួរ​, ឮ​ស្ករសរ 3kg, មី​ជាតិ 3​កេស និង​ថវិកា​ចំនួន ១០ ម៉ឺនរៀល ។​

​ប្អូនប្រុស ហុក សៀកឡេង បាន​គោរព​សម្តែង​នូវ​សេចក្តីត្រេកអរ​ជា​ពន្លឹក និង សូម​គោរព​ថ្លែង​អំណរ​អរគុណ​ដល់​លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​និង​ភរិយា ព្រមទាំង​បុត្រា បុត្រី និង​ក្រុម​ការងារ​ទាំងអស់ ដែល​មាន​វត្តមាន​ក្នុង​កម្ម​វី​ធី​នេះ​ទាំងអស់ សូម​មាន​សុខភាព​ល្អ កំល​កំលាំង​មាំមួន និង​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​នា​ឱកាស​នោះ​ផងដែរ លោក​បណ្ឌិត ឃីម រដ្ឋា អង្គភាព រដ្ឋា​រស្មី​សឹង​ត្រង់ និង​ក្រុមការងារ ក៏​បាន​នាំ​យកសា​រ៉ុង​ចំនួន ៤០ ចែក​ជូន​លោកយាយ​ក្នុង​មួយ​នាក់ ទទួលបាន​សា​រ៉ុង​១ និង​មាន​ថវិកា​ចែកជូន​ក្មួយៗ មាន​ចំនួន ៤០ នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ទឹកប្រាក់ ពី​ពាន់​រៀល (២,០០០៛) ស្មើ​នឹង​ប្រាំបី​ម៉ឺន​រៀល (៨០,០០០៛) ៕

 

Leave a Reply

Your email address will not be published. Required fields are marked *