គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ចំពោះលោក គឹម សុខរី នាយកផ្នែកព័ត៌មាន និងផ្សព្វផ្សាយ នៃកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ

លិខិតថ្លែងអំណរគុណ
ថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០២៦
ខ្ញុំបាទ លោក ហុក វិបុល ប្រធានក្រុមទី២០ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ចំពោះលោក គឹម សុខរី នាយកផ្នែកព័ត៌មាន និងផ្សព្វផ្សាយ នៃកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ ដែលបានចេញសេចក្តីសម្រេចតែងតាំងខ្ញុំបាទ ជាប្រធានក្រុមការងារទី២០។
ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះការគាំទ្រ ការឧបត្ថម្ភទាំងកម្លាំងចិត្ត កម្លាំងកាយ និងការយកចិត្តទុកដាក់យ៉ាងដិតដល់ ចំពោះសកម្មភាពមនុស្សធម៌ និងការងារសង្គមរបស់ក្រុមយុវជនស្ម័គ្រចិត្តកន្លងមក។
ទឹកចិត្តដ៏ថ្លៃថ្លា និងការចូលរួមយ៉ាងសកម្មនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ក្រុមការងារយុវជនរបស់យើងខ្ញុំ ឱ្យបន្តបំពេញបេសកកម្មសង្គម ប្រកបដោយភាពមុតមាំ សាមគ្គីភាព និងទំនួលខុសត្រូវខ្ពស់។
ក្នុងឱកាសនេះ ខ្ញុំបាទ លោក ហុក វិបុល ប្រធានក្រុមទី២០ រួមជាមួយ៖
លោក កែវ ចាន់មុន្នី (អនុប្រធាន)
លោក អ៊ុក ទូច (អនុប្រធាន)
លោក វៃ សុខហេង (អនុប្រធាន)
សូមប្ដេជ្ញាចិត្តបន្តចូលរួមបំពេញសកម្មភាពសង្គម និងការងារមនុស្សធម៌ ឱ្យកាន់តែសកម្ម ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់បន្ថែមទៀត ដើម្បីចូលរួមបម្រើផលប្រយោជន៍សង្គម និងសហគមន៍។
ជាទីបញ្ចប់ សូមគោរពជូនពរ លោក គឹម សុខរី និងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គល វិបុលសុខ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងគ្រប់កិច្ចការងារ។
សូមថ្លែងអំណរគុណ!

Leave a Reply

Your email address will not be published. Required fields are marked *