សម្តេចក្រឡាហោម ស ខេង អញ្ជើញក្នុងពិធីប្រគេនព្រះភ្លើងបូជាព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល្យព្រះមេគណខេត្តបាត់ដំបង

សម្តេចក្រឡាហោម ស ខេង អញ្ជើញក្នុងពិធីប្រគេនព្រះភ្លើងបូជាព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល្យព្រះមេគណខេត្តបាត់ដំបង

(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំ
បង និង លោក ជំទាវ ញ៉ែម សាខន ស ខខេង និងប្រតិភូមអមដំណើរគ្រប់ជាន់ថ្នាក់ បានអញ្ជេីញចូលរួមក្នុងពិធីប្រគេនព្រះភ្លើងបូជាព្រះសពព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល្យព្រះមេគណខេត្ត ព្រះឧបជ្ឈាយ៍ខេត្ត និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ខេត្តបាត់ដំបង នៅបរិវេណទីលានបាល់ទាត់វាលបែកចាន ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិធីនេះបានប្រព្រឹត្តិទៅ នាល្ងាចថ្ងៃទី២ ១ ខែកុម្ភៈ   ឆ្នាំ២០២៦ ក្រោមព្រះរាជវត្តមាន សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម ព្រមទាំងមានការចូលរួមពី លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងមន្រ្តីរាជការ ពុទ្ធបរិស័ទ្ធក្នុងខេត្ត។ 

សូមរំលឹកថា ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណ ព្រះឧបជ្ឈាយ៍ខេត្ត និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ខេត្តបាត់ដំបង បានអនិច្ចធម្មកាលពីថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៩និង ០០នាទី ក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា ដោយព្រះជរាពាធ នៅវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *