វីរៈកងទ័ពកម្ពុជា ១៨ រូប មិនទាន់ត្រូវបានភាគីថៃដោះលែង ក្រោយផុតកំណត់បទឈប់បាញ់ ៧២ ម៉ោង

វីរៈកងទ័ពកម្ពុជា ១៨ រូប មិនទាន់ត្រូវបានភាគីថៃដោះលែង ក្រោយផុតកំណត់បទឈប់បាញ់ ៧២ ម៉ោង
(ភ្នំពេញ)៖ វីរៈកងទ័ពកម្ពុជា ចំនួន ១៨ រូប មិនទាន់ត្រូវបានភាគីយោធាថៃ ដោះលែងត្រឡប់មកវិញនោះទេ បើទោះបីជាកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៧២ ម៉ោង បានផុតកំណត់រួចហើយក្តី។
តាមព័ត៌មានដែលទទួលបាន បទឈប់បាញ់នេះ បានផុតសុពលភាព នៅម៉ោង ១២៖០០ នាទី ថ្ងៃត្រង់ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីថៃនៅមិនទាន់អនុវត្តការដោះលែងវីរៈកងទ័ពកម្ពុជា ទាំង ១៨ រូប ដូចដែលបានឯកភាពក្នុងសេចក្តីថ្លែងការណ៍រួមនោះឡើយ។
ស្ថានការណ៍នេះ បានបង្កើនការយកចិត្តទុកដាក់ពីសាធារណជន និងក្រុមគ្រួសាររបស់វីរៈកងទ័ព ដែលកំពុងរង់ចាំការអនុវត្តដោយស្មោះត្រង់ នៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ស្របតាមស្មារតីមនុស្សធម៌ និងច្បាប់អន្តរជាតិ។
បច្ចុប្បន្ន ភាគីកម្ពុជា កំពុងបន្តតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ និងអំពាវនាវឲ្យភាគីពាក់ព័ន្ធ អនុវត្តកាតព្វកិច្ចរបស់ខ្លួនឲ្យបានពេញលេញ ដើម្បីធានាសិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់វីរៈកងទ័ពកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *