ព័ត៌មានបឋម៖ ប្រជាពលរដ្ឋរាយការណ៍ទីតាំងល្បែងស៊ីសងអនឡាញ បើកលេងជារៀងរាល់ថ្ងៃ នៅខណ្ឌដូនពេញ
ភ្នំពេញ៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បងប្អូនប្រជាពលរដ្ឋបានរាយការណ៍មកក្រុមការងារថា មានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវលេខ៨២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុង ភ្នំពេញ ដែលកំពុងបើកដំណើរការជារៀងរាល់ថ្ងៃ មានអតិថិជនចេញចូលលេងទាំងយប់ទាំងថ្ងៃ។
ប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភ និងសួរសំណួរថា តើអាជ្ញាធរមូលដ្ឋានបានដឹងពីសកម្មភាពនេះឬអត់ ឬក៏មិនទាន់មានវិធានការចាត់ចែងឲ្យបានម៉ឺងម៉ាត់ ខណៈទីតាំងខាងលើត្រូវបានសង្ស័យថា បើកលេងយ៉ាងរំភើយ។
ក្នុងនាមជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សូមសំណូមពរដល់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះពិនិត្យ និងចាត់វិធានការតាមច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពសុខសាន្តក្នុងសហគមន៍។
📞 ទំនាក់ទំនងផ្តល់ព័ត៌មាន៖ 0





71 288 8480
