មហាជនស្នើសុំអាជ្ញាធរ ពិនិត្យទីតាំងភោជនីយដ្ឋានមួយ សង្ស័យបង្កប់ល្បែងហ្គេមបាញ់ត្រី ភោជនីយដ្ឋាន «ជីងប៉ាយអ័ន» មួយកន្លែង អាចមានការបង្កប់សកម្មភាពលេងល្បែងហ្គេមបាញ់ត្រីខ្នាតយក្ស
(ភ្នំពេញ)៖ មហាជន និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានលើកឡើងពីការសង្ស័យថា ភោជនីយដ្ឋាន «ជីងប៉ាយអ័ន» មួយកន្លែង អាចមានការបង្កប់សកម្មភាពលេងល្បែងហ្គេមបាញ់ត្រីខ្នាតយក្ស ដែលគេសង្ស័យថាពាក់ព័ន្ធនឹងជនជាតិចិន នៅជាន់លើ នៃអាគារមួយ ស្ថិតនៅពីមុខអាគារឌឺព្រីត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមការលើកឡើងរបស់មហាជន ការប្រមូលផ្តុំលេងល្បែងបែបនេះ ប្រសិនបើមានពិតប្រាកដ អាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គម ក្នុងមូលដ្ឋាន ជាពិសេសនៅតំបន់ទីប្រជុំជន ដែលមានចរាចរណ៍មមាញឹក និងប្រជាពលរដ្ឋរស់នៅច្រើន។
មេកាចាត់ចែង / សំណូមពររបស់មហាជន
ពាក់ព័ន្ធនឹងករណីខាងលើ មហាជនសូមគោរពស្នើសុំដល់
លោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន
លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន
ជាពិសេស សូមគោរពស្នើសុំដល់
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
មេត្តាជួយចាត់ចែង ចុះពិនិត្យ ស្រាវជ្រាវ និងអនុវត្តវិធានការតាមច្បាប់ ឲ្យបានតឹងរឹង និងត្រឹមត្រូវ ចំពោះទីតាំងខាងលើនេះ ដើម្បីទប់ស្កាត់ និងបង្ការ កុំឲ្យមានល្បែងស៊ីសងខុសច្បាប់បន្តកើតមាន និងដើម្បីរួមចំណែកអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាព និងចីរភាព៕
ដោយ៖ ហុក វិបុល
☎️ 097 421 6661

