ករណីប្រើពាក្យសម្តីមិនសមរម្យរបស់ស្មៀនសាលាឃុំត្រេីយស្លា
ករណីប្រើពាក្យសម្តីមិនសមរម្យរបស់ស្មៀនសាលាឃុំត្រេីយស្លា
នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក ហ. វ. ប ដែលរស់នៅភូមិពោធិ៍ក្រោម ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល និងជាប្រធានអង្គភាពសារព័ត៌មានមួយនៅក្នុងឃុំត្រេីយស្លា បានអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលមានលេខរៀង ៣៩៩ នៅសាលាឃុំត្រេីយស្លា ដោយស្របតាមសិទ្ធិ និងនីតិវិធីច្បាប់ជាធរមាន។
ក្រោយពេលពិនិត្យបញ្ជីឈ្មោះបោះឆ្នោតរួច ស្មានសាលាឃុំត្រេីយស្លា បានសួរទៅកាន់លោក ហ. វ. ប ថា «មករកអ្វី»។ លោក ហ. វ. ប បានឆ្លើយជូនដោយសុភាពរាបសារ ថា ខ្លួនជាប្រធានអង្គភាពសារព័ត៌មាន មកពិនិត្យឈ្មោះបោះឆ្នោត ហើយបានជម្រាបសុំឲ្យស្មានឃុំជួយគាំទ្រប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន និងចូលរួមសហការក្នុងសកម្មភាពផ្សព្វផ្សាយព័ត៌មាន សកម្មភាពបំរើសង្គមជាតិ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក្នុងនាមជាចាងហ្វាងអង្គភាពសារព័ត៌មាន។
ទោះជាយ៉ាងណា ស្មៀនសាលាឃុំត្រេីយស្លា បានប្រើពាក្យសម្តីមិនសមរម្យ និងមានលក្ខណៈប្រមាទមកលើប្រជាពលរដ្ឋ និងការងារសារព័ត៌មាន ដោយបាននិយាយថា ខ្លួនធ្វើការបំរើការងារ មិនដែលទទួលបានផលប្រយោជន៍ពីប្រជាពលរដ្ឋនោះទេ ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏មិនដែលជួយគាំទ្រខ្លួនដែរ។
លើសពីនេះ ស្មៀនសាលាឃុំត្រេីយស្លា ក៏បានប្រើពាក្យសម្តីបណ្តេញ ដោយនិយាយថា៖
«សូមលោកចាកចេញពីសាលាឃុំត្រេីយស្លានេះទៅ មិនសមឲ្យសាលាឃុំត្រេីយស្លា ជាកន្លែងរបស់បុគ្គលណាមួយឡើយ»។
ពាក្យសម្តី និងអាកប្បកិរិយាខាងលើ ត្រូវបានចាត់ទុកថា មិនសមស្របនឹងតួនាទី ភារកិច្ច និងក្រមសីលធម៌របស់មន្ត្រីសាធារណៈ ដែលគួរតែបំពេញភារកិច្ចបំរើប្រជាពលរដ្ឋដោយសុចរិតភាព សុភាពរាបសារ ការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិសេរីភាពសារព័ត៌មាន។
ក្នុងន័យនេះ លោក ហ. វ. ប ដែលរស់នៅភូមិពោធិ៍ក្រោម ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល សូមគោរពជម្រាបជូនលោក ជឺ គីមហៃ អភិបាលស្រុកស្អាង មេត្តាជួយអញ្ជើញស្មៀនឃុំត្រេីយស្លា និងប្រធានអង្គភាពសារព័ត៌មាន ពាក់ព័ន្ធ មកប្រជុំជជែកបញ្ជាក់ និងសម្របសម្រួលអំពីដំណើររឿងខាងលើ ដើម្បីរកដំណោះស្រាយប្រកបដោយសន្តិវិធី និងការយោគយល់គ្នា។រងចាំដាក់ពាក្យបណ្តឹង
0717996662

