សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង បណ្ឌិត ហ៊ាន សុខុម ជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា «បណ្ឌិតសភាចារ្យ»
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យតែងតាំង បណ្ឌិត ហ៊ាន សុខុម ជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងផ្តល់គោរមងារជា «បណ្ឌិតសភាចារ្យ» ស្របតាមបទប្បញ្ញត្តិជាធរមាន៕

