លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួមកម្មវិធីពាក់ដំឡើងខ្សែក្រវាត់ និងរំលឹកដឹងគុណគ្រូ ក្លឹបកីឡាការ៉ាតេដូ GURU

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួមកម្មវិធីពាក់ដំឡើងខ្សែក្រវាត់ និងរំលឹកដឹងគុណគ្រូ ក្លឹបកីឡាការ៉ាតេដូ GURU

ភ្នំពេញ៖ នាល្ងាចថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីពាក់ដំឡើងខ្សែក្រវាត់ ចែកវិញ្ញាបនបត្រ និងកម្មវិធីរំលឹកដឹងគុណគ្រូចាស់ព្រឹទ្ធាចារ្យ (ជំនាន់ទី១៧) របស់ក្លឹបកីឡាការ៉ាតេដូ ភូមិតាគខាងលិច (KARATE-DO WEST CAMPUS – GURU)។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ក៏បាននាំយកកន្ត្រកអនុស្សាវរីយ៍ ថវិកា និងភេសជ្ជៈ ជូនដល់លោកគ្រូឧត្តមការ៉ាតេចារ្យ ជា ណារ៉ា កម្រិតខ្សែក្រវាត់ខ្មៅ ៩ ដាន់ ដែលធ្លាប់ជាគ្រូបង្ហាត់ការ៉ាតេដូរបស់លោកកាលពីប្រមាណ ៤០ ឆ្នាំមុន ព្រមទាំងលោកគ្រូ និងអ្នកគ្រូដែលបានចូលរួមក្នុងកម្មវិធីផងដែរ។

កម្មវិធីនេះប្រព្រឹត្តទៅដោយបរិយាកាសរីករាយ និងពោរពេញដោយអត្ថន័យអប់រំ និងការដឹងគុណគ្រូបង្រៀនកីឡាការ៉ាតេដូ។

Leave a Reply

Your email address will not be published. Required fields are marked *