សង្ស័យមានទីតាំងល្បែងស៊ីសងអនឡាញនៅស្រុកមុខកំពូល ពលរដ្ឋស្នើអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យ
ដោយ៖ ហុក វិបុល
ទូរស័ព្ទ៖ 097 421 6661
ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋ និងប្រភពព័ត៌មានមួយចំនួន បានអះអាងថា មានទីតាំងសង្ស័យបើកល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ និងឡូតូដោយខុសច្បាប់ នៅក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។
តាមការអះអាងពីប្រភពព័ត៌មាន ទីតាំងខាងលើត្រូវបានគេអះអាងថា ពាក់ព័ន្ធនឹងបុគ្គលម្នាក់ឈ្មោះ ឌី ណា។ ទោះជាយ៉ាងណា ការអះអាងនេះមិនទាន់ត្រូវបានបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ចនៅឡើយទេ។
ប្រភពដដែលបានអះអាងបន្ថែមថា ទីតាំងសង្ស័យនេះស្ថិតនៅក្រោមផ្លាកលក់ភេសជ្ជៈ Idol ហើយត្រូវបានគេសង្ស័យថា លាក់បាំងសកម្មភាពល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។ ការលើកឡើងទាំងនេះនៅតែជាការអះអាងពីប្រភពព័ត៌មាន និងត្រូវការការស៊ើបអង្កេតពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ជាក់ការពិត។
ជុំវិញករណីនេះ អង្គភាពសារព័ត៌មានសូមអំពាវនាវដល់លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល មេត្តាចាត់កម្លាំងចុះត្រួតពិនិត្យ និងស៊ើបអង្កេតលើទីតាំងដែលត្រូវបានរាយការណ៍ខាងលើ ដើម្បីបញ្ជាក់ការពិត និងអនុវត្តច្បាប់ ប្រសិនបើរកឃើញបទល្មើស។
អង្គភាពសារព័ត៌មានក៏សូមស្វាគមន៍ និងរង់ចាំទទួលការបំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាភាគីដែលត្រូវបានលើកឈ្មោះក្នុងអត្ថបទនេះ ដើម្បីធានាឱ្យការផ្សព្វផ្សាយមានភាពគ្រប់ជ្រុងជ្រោយ តុល្យភាព និងស្របតាមវិជ្ជាជីវៈសារព័ត៌មាន។
