
ក្រុមការងារគណបក្សចុះជួយឃុំសោប ជំរុញពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ ក្រោមការណែនាំរបស់ ឯកឧត្តម នេត ភក្ត្រា និង ឯកឧត្តម ម៉េង សុភណ្ឌ័
ដោយ ហុក វិបុល
ខេត្តក្រចេះ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉េង សុភ័ណ ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយឃុំសោប រួមជាមួយលោក ទ្រី សុភក្តិ ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយឃុំសោប បានអញ្ជើញដឹកនាំកិច្ចប្រជុំ សំណេះសំណាល និងណែនាំការងារគណបក្ស ជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំសោប។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សឃុំសោប ដោយមានការចូលរួមពី លោក ម៉ុក ពន្លក, លោក លាង ពន្លឺ, លោក បែន ប៊ុណ្ណារ៉ាវុធ, លោក ឃី ចាន់ណូ ព្រមទាំងមេភូមិទាំង១១ភូមិ តំណាងមន្ទីរកសិកម្ម និងសមាជិក-សមាជិកាគណបក្សសរុបជាង ៧០នាក់ ក្នុងបរិយាកាសប្រកបដោយស្មារតីសាមគ្គីភាព ឯកភាព និងទំនួលខុសត្រូវខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តម ម៉េង សុភ័ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយស្រុកព្រែកប្រសប់ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់ និងយកជាអនុសាសន៍ពី ឯកឧត្តម ម៉េង សុភណ្ឌ័ ដែលបានជំរុញឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងការងារគណបក្ស ពង្រឹងសាមគ្គីភាពផ្ទៃក្នុង រក្សាភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំឱ្យក្រុមការងារ និងសមាជិកគណបក្សទាំងអស់ ផ្តោតលើការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង បង្កើនប្រសិទ្ធភាពការងារគណបក្សនៅគ្រប់រចនាសម្ព័ន្ធ យកចិត្តទុកដាក់ដោះស្រាយសំណូមពរ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ព្រមទាំងបន្តចុះជាប់មូលដ្ឋាន ស្តាប់មតិយោបល់ និងពង្រឹងទំនុកចិត្តរវាងគណបក្ស និងប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។
ជាកិច្ចបញ្ចប់ ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់ បានប្តេជ្ញាចិត្តបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការអនុវត្តភារកិច្ចនយោបាយរបស់គណបក្សឱ្យមានប្រសិទ្ធភាពខ្ពស់ គាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍឃុំសោបឱ្យកាន់តែមានការរីកចម្រើន និងវិបុលភាពជាបន្តបន្ទាប់។
#គណបក្សប្រជាជនកម្ពុជា #ឃុំសោប #ខេត្តក្រចេះ #ឯកឧត្តមនេតភក្ត្រា #ឯកឧត្តមម៉េងសុភណ្ឌ័ #សាមគ្គីភាព #បម្រើប្រជាពលរដ្ឋ #អភិវឌ្ឍន៍មូលដ្ឋាន #ភូមិថ្មទោង

