ទឹកចិត្តថ្នាក់ដឹកនាំចំពោះមន្ត្រីមូលដ្ឋាន៖ ឯកឧត្តម អ៊ី ឈាន ចុះសួរសុខទុក្ខមន្ត្រីដែលមានជំងឺ

 

ទឹកចិត្តថ្នាក់ដឹកនាំចំពោះមន្ត្រីមូលដ្ឋាន៖ ឯកឧត្តម អ៊ី ឈាន ចុះសួរសុខទុក្ខមន្ត្រីដែលមានជំងឺ

ខេត្តប៉ៃលិន៖ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់គេហដ្ឋាន ដើម្បីសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់៖

  • ឯកឧត្តម សុទ្ធ ឃុនថាល់ (សមាជិកក្រុមប្រឹក្សាខេត្ត)
  • ឯកឧត្តម ហ៊ាន រចនា (សមាជិកក្រុមប្រឹក្សាខេត្ត)
  • លោក កង ថេង (អតីតមេឃុំស្ទឹងកាច់)

​បច្ចុប្បន្ន លោកទាំង ៣ រូប កំពុងស្ថិតក្នុងដំណាក់កាលសម្រាកព្យាបាលជំងឺនៅឯគេហដ្ឋានផ្ទាល់ខ្លួន។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានបង្ហាញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះមន្ត្រីដែលធ្លាប់បានខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជនកន្លងមក ព្រមទាំងបានជូនពរឱ្យពួកគាត់ឆាប់បានជាសះស្បើយពីជំងឺ ដើម្បីបន្តជាម្លប់ដល់កូនចៅតទៅទៀត។

“ការយកចិត្តទុកដាក់ចំពោះមន្ត្រី គឺជាវប្បធម៌ចែករំលែក និងជាការដឹងគុណចំពោះអ្នកដែលធ្លាប់លះបង់ដើម្បីមូលដ្ឋាន។”

 

អត្ថបទដោយ៖ អ៊ុក ទូច

Leave a Reply

Your email address will not be published. Required fields are marked *