ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន ដឹកនាំត្រួតពិនិត្យ និងរៀបចំតុបតែងលម្អ ស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន ដឹកនាំត្រួតពិនិត្យ និងរៀបចំតុបតែងលម្អ ស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តប៉ៃលិន៖ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមត្រួតពិនិត្យ និងដឹកនាំការរៀបចំតុបតែងលម្អបរិវេណសាធារណៈ និងទីតាំងសំខាន់ៗនៅទូទាំងខេត្ត ដើម្បីអបអរសាទរ និងស្វាគមន៍ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់លើគុណភាពនៃការរៀបចំ និងការតុបតែងលម្អឱ្យមានសោភ័ណភាព សមស្របតាមអរិយធម៌ និងអត្តសញ្ញាណជាតិ ព្រមទាំងពង្រឹងការរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ។
ការរៀបចំលើកនេះ មានគោលបំណងបង្កើតបរិយាកាសស្រស់ស្អាត អំណររីករាយ និងអធិកអធម ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងកម្សាន្តនៅខេត្តប៉ៃលិន ក្នុងឱកាសបុណ្យប្រពៃណីជាតិដ៏មានអត្ថន័យនេះ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថាន គោរពច្បាប់ចរាចរណ៍ និងរក្សាសុវត្ថិភាពសាធារណៈ ដើម្បីធានាឱ្យការប្រារព្ធពិធីប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងប្រកបដោយភាពរីករាយ។

Leave a Reply

Your email address will not be published. Required fields are marked *