ឯកឧត្តម ម៉ូ រ៉ាផាត់ ប្រធានសមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា ផ្ញេីរសារលិខិតជូនពរ ក្នុងឱកាសថ្ងៃចម្រើនជន្មាយុរបស់លោកជំទាវ ញ៉ែម សាខន ស ខេង

ឯកឧត្តម ម៉ូ រ៉ាផាត់
ប្រធានសមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា ផ្ញេីរសារលិខិតជូនពរ ក្នុងឱកាសថ្ងៃចម្រើនជន្មាយុរបស់លោកជំទាវ ញ៉ែម សាខន ស ខេង

សូមគោរពប្រសិទ្ធពរជ័យ បរវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ
សូមគោរពជូនចំពោះ លោកជំទាវ ញ៉ែម សាខន ស ខេង
ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុគម្រប់ ៧០ ឆ្នាំ ឈានចូល ៧១ ឆ្នាំ នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ម៉ូ រ៉ាផាត់ ប្រធានសមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា សូមលើកដៃបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោសប្រទានពរ និងតាមបីបាច់ថែរក្សា លោកជំទាវ ញ៉ែម សាខន ព្រមទាំង សម្តេចក្រឡាហោម ស ខេង ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយពលមាំមួន ប្រាជ្ញាឈ្លាសវៃ និងអាយុយឺនយូរ ដើម្បីបន្តរួមចំណែកដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនជានិរន្តរ៍តទៅ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ូ រ៉ាផាត់ ក៏សូមគោរពជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ សូមទទួលបានតែសេចក្តីសុខ សុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមគោរពជូនពរ
ឯកឧត្តម ម៉ូ រ៉ាផាត់
ប្រធានសមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា
CAMBODIA ASSOCIATION OF FACT-FINDING JOURNALIST (CAFJ)

Leave a Reply

Your email address will not be published. Required fields are marked *