ចុះស្រាវជ្រាវព្រះសង្ឃចាក់សាក់លើរាងកាយស្រ្តី បង្ហោះវីដេអូរTik Tok ក្នុងនោះរកឃើញព្រះសង្ឃ០៥អង្គ មានសារធាតុញៀន

ចុះស្រាវជ្រាវព្រះសង្ឃចាក់សាក់លើរាងកាយស្រ្តី បង្ហោះវីដេអូរTik Tok ក្នុងនោះរកឃើញព្រះសង្ឃ០៥អង្គ មានសារធាតុញៀន

ដោយAdmin-June 19, 2026

0

បាត់ដំបង ៖ មន្ទីរធម្មការនិងសាសនាខេត្ត រួមជាមួយមន្ត្រីសង្ឃស្រុក ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគាស់ក្រឡ ដែលដឹកនាំដោយលោក ឌី សុបិន អភិបាលរងស្រុក កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានចុះធ្វើការស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរូបរាងកាយស្រ្តីបង្ហោះវីដេអូរTik Tok ខុសពីវិន័យសង្ឃ ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ មន្ត្រីជំនាញបានរកឃើញព្រះសង្ឃអង្គនោះនៅវត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ហើយដោយមានការសង្ស័យសមត្ថកិច្ចបានពិនិត្យទឹកនោម រកឃើញមានសារធាតុញៀនលើព្រះសង្ឃចំនួន៥អង្គ រួមមាន ៖ ១ ឈ្មោះ តោ សុផាត, ២ ឈ្មោះ ចាន ឌីណា, ៣ ឈ្មោះ យួន មករា, ៤ ឈ្មោះ វ៉ាត សុវណ្ណ, ៥ ឈ្មោះ កែ សុខហេង រួមជាមួយវត្ថុតាង ,ថ្នាំញៀនចំនួន០៣កញ្ចប់ ស្រាថ្នាំចំនួន០២ដប និងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួនផងដែរ។

ក្រោយពិនិត្យឃើញដូច្នោះ ព្រះសង្ឃទាំង០៥អង្គខាងលើត្រូវបានមន្ត្រីជំនាញធ្វើការផ្សឹកប្រគល់អោយកម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីរៀបចំនីតិវិធីបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមផ្លូវ ច្បាប់ ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *