ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ បើកកិច្ចប្រជុំលើកទី៣ ពិនិត្យពិគ្រោះយោបល់លើបទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័ន និងបណ្ដាញអគ្គិសនីក្នុងអគារ
នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ បានបើកកិច្ចប្រជុំលើកទី៣ របស់ខ្លួន ដើម្បីពិនិត្យ និងពិគ្រោះយោបល់លើការរៀបចំកំណត់ បទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារ និង សុវត្ថិភាពក្នុងការរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ សម្រាប់អ្នកសាងសង់នៅកម្ពុជា។
កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងការរៀបចំបច្ចេកទេសសំណង់ឱ្យមានស្តង់ដារត្រឹមត្រូវ ដើម្បីបង្កើនកម្រិតសុវត្ថិភាពក្នុងអគារ និងទប់ស្កាត់ហានិភ័យនានាដែលអាចកើតមាន ដូចជាហានិភ័យនៃការផ្ទុះ ឬអគ្គិភ័យជាដើម។
ការរៀបចំបង្កើតបទបញ្ញត្តិបច្ចេកទេសទាំងនេះ ក៏មានគោលដៅជំរុញឱ្យវិស័យសំណង់នៅកម្ពុជា មានគុណភាព សុវត្ថិភាព និងសោភ័ណភាពខ្ពស់ ស្របតាមស្តង់ដារបច្ចេកទេស និងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា។
#វិស័យសំណង់ #ការកសាងលិខិតបទដ្ឋានគតិយុត្តិ #បទបញ្ញត្តិបច្ចេកទេសសុវត្ថិភាព #ប្រព័ន្ធឧស្ម័នក្នុងអគារ #បណ្ដាញអគ្គិសនីក្នុងអគារ #ឧស្សាហកម្មអចលនទ្រព្យ #អ្នកសាងសង់ #អ្នកអភិវឌ្ឍលំនៅឋាន #ការងារលំនៅឋាន #ទប់ស្កាត់ហានិភ័យ #គុណភាព #សុវត្ថិភាព #សោភ័ណភាពសំណង់ #កអក

